• 2017-12-26 22:55:00
  • ជីវិតតារា

កុល ដាវី និង សុខ រក្សា រកវេលាល្អបានហើយ

  • 2017-12-26 22:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ប្រើ​ពេល​វេលា​​មើល​ចិត្ត​គ្នា​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​​ ទីបំផុត​តារា​សម្ដែង​ កុល ដាវី និង សុខ រក្សា រកវេលាល្អបានហើយ ដោយត្រៀម​ដឹកដៃ​គ្នា​ចូល​រោង​ការ​ក្នុង​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ហើយ​។

កុល ដាវី បាន​និយាយ​ថា ខ្លួន​ និង​ សុខ រក្សា មាន​គម្រោង​រៀប​ការ​​នៅ​ចុង​ឆ្នាំ​ ២០១៧ ​តែ​ដោយ​សារ​ការ​ទស្សន៍ទាយ​ពី​ព្រះ​ចៅ​អធិការ​វត្ត​ ថា​មិន​អាច​រៀប​អាពាហ៍ពិពាហ៍​បាន​ទេ​ក្នុង​ឆ្នាំ​​នេះ​ ព្រោះ​ជា​ឆ្នាំ​មិន​ល្អ​​​ ទើប​នាង​ និង​គូស្នេហ៍​រង់ចាំ​ដល់​​ឆ្នាំ​ថ្មី​ខាង​មុខ​មក​ដល់​បាន​គិត​គូរ​ពី​​វេលា​ និង​ថ្ងៃ​ចូល​រោង​ការ​ដើម្បី​ទទួល​បាន​សិរីសួស្ដី​ជយមង្គល​​។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​​​នៅ​ដើម​ឆ្នាំ​ ២០១៨ នាង និង​ រក្សា មិន​អាច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ​ភ្លាម​ៗ​បាន​ឡើយ​ ​ ត្រូវ​រង់ចាំ​រហូត​ដល់​ចុង​ឆ្នាំ​ទៀត​ទើប​អាច​រៀបការ​បាន។

ចុចអាន​៖ប្រវត្តិតស៊ូក្នុងសិល្បៈរបាំបុរាណខ្មែរ របស់ព្រឹទ្ធាចារ្យ​ ស៊ិន សាម៉ាដឹកឆូ

រូបថត​ពីហ្វេស​ប៊ុក​

ស្រី​ស្អាត​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​រូប​នេះ​បាន​រៀប​រាប់​ថា៖​" ចៅ​អធិការ​នៅ​វត្ត​ឧណ្ណាលោម​មាន​សង្ឃ​ដីកា​​ថា ការ​នៅ​ដើម​ឆ្នាំ​២០១៨ អត់​ល្អ​ទេ​ អ៊ីចឹង​ខ្ញុំ​ និង បង​រក្សា ត្រូវ​រង់ចាំ​​ប្រហែល​ជា​ខែ​ ១២ ចុង​ឆ្នាំ​ ២០១៨ ទើប​អាច​រៀប​ការ​បាន។ ខ្ញុំ​ និង​គាត់​(សុខ រក្សា) ចង់​​ការ​ឆាប់​ៗ​ដែរ​​ព្រោះ​យើង​មើល​ចិត្ត​គ្នា​យូរ​ឆ្នាំ​ហើយ"។

អាពាហ៍ពិពាហ៍​រវាង​ កុល ដាវី និង សុខ រក្សា នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ​​ អំឡុង​ខែ ធ្នូ ឆ្នាំ ២០១៨ ​នឹង​ត្រៀម​អញ្ជើញ​ភ្ញៀវ​សិល្បៈ​ជា​ច្រើន​នាក់​ឲ្យ​ចូល​រួម​​ក្នុង​ពិធី​ជ័យ​មង្គល​ផង​ដែរ៕​​

ចុចអាន៖ត្រឡប់​មក​វិញ​លើក​នេះ មិន​ដូច​មុន កែវ ស្រីនាង សិចស៊ី​កប់​តែ​ម្ដង

​ ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់