_medium.jpg)
- 2017-12-29 23:53:45
- ជីវិតតារា
ទ្រាំលែងបាន នៅ ស៊ីនឿន ទម្លាយរឿង៨ ឆ្នាំជាមួយ សុគន្ធកញ្ញា
- 2017-12-29 23:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំលែងបាន នៅ ស៊ីនឿន ទម្លាយរឿង៨ ឆ្នាំជាមួយ សុគន្ធកញ្ញា
ចន្លោះមិនឃើញ
រយៈពេល៨ ឆ្នាំនៅទ្រនំហង្សមាស នៅ ស៊ីនឿន មានរឿងរ៉ាវជាច្រើនបានលាក់ទុកក្នុងដួងចិត្ត តែមិនមានឱកាសនិយាយសោះជុំវិញរឿងរ៉ាវទាក់ទង ឱក សុគន្ធកញ្ញា ។
នៅ ស៊ីនឿន បានប្រាប់ Sabay ថា ខ្លួនពិតជាស្រឡាញ់ចូលចិត្ត ឱក សុគន្ធកញ្ញា ខ្លាំងណាស់ព្រោះនាងគឺជាតារាស្រីមួយរូបតែងតែបង្ហាញស្នាមញញឹម និងភាពរួសរាយរាក់ទាក់ ទៅកាន់អ្នកគាំទ្រជានិច្ច ជាមួយកាយវិការយ៉ាងស្និទ្ធស្នាល ដោយមិនប្រកាន់ខ្លួនជាតារាល្បីលំដាប់ប្រទេសនោះទេ។
កំលោះសង្ហាមកពីខេត្តព្រៃវែងរូបនេះបន្តថា៖" ខ្ញុំធ្វើការជាមួយ កញ្ញា បាន ៨ឆ្នាំមកហើយ ចំពោះហេតុផលដែលខ្ញុំស្រឡាញ់ចូលចិត្តគាត់ ព្រោះគាត់ជាតារាចម្រៀងស្រីអាចច្រៀងបានគ្រប់ទម្រង់មិនថាបទពីដើម ឬ សម័យ។ បើនិយាយពីបទញាក់កន្ត្រាក់អារម្មណ៍វិញគាត់មានក្បាច់រាំមិនចាញ់តារាបរទេសឡើយ"។
បន្ថែមពីនេះ សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីគោរព និងឲ្យតម្លៃទៅលើពេលវេលាការងារ ជាពិសេសគឺឲ្យតម្លៃចំពោះមនុស្សដែលនៅជុំវិញខ្លួន ដោយមិនប្រកាន់ឋានៈ និងតួនាទី។ ដូច្នេះប្រសិនបើមានឱកាសលោក ចង់មានបទថ្មីច្រៀងរួមគ្នាជាមួយ នាង ជាថ្មីម្ដងទៀត។