• 2018-01-23 16:50:00
  • ជីវិតតារា

សុខ ​ជំនោរ បោះ​​ទម្លាប់​អាក្រក់២ចោល ​ពេល​មាន​ភរិយា

  • 2018-01-23 16:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​ភ្លេចច្រើន​ និងគេង​ទ្រមក់ ​របស់​អ្នក​និពន្ធ​រូប​សង្ហា ​សុខ ​ជំនោរ​ ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​​ពេល​​​មាន​ឧត្ដម​ភរិយា។

បន្ទាប់​ពី​ចាប់ដៃគ្នាជាប្ដី​ប្រពន្ធ​រយៈ​ពេល​ជាង២ខែ​មក​នេះ​ លោក ​សុខ​ ជំនោរ បាន​និយាថា ភរិយា​​មិនដែល​ធ្វើ​អ្វី​ឲ្យលោក​ទាស់​ចិត្ត​សោះឡើយ​។​ លោកនិយាយ​ទាំង​អស់​សំណើច​ថា​ មាន​តែ​លោក​ទេ​ដែល​ត្រូវ​កែទម្លាប់​អាក្រក់​ខ្លួន​សម្រប​តាម​ភាព​ល្អ​របស់​មនុស្ស​សំខាន់​។

«ចំណុចដែល​គាត់​ធ្វើ​ឲ្យ​ខឹង​អត់​សូវ​មាន​ទេ និយាយ​ទៅ​ខ្ញុំ​ជា​មនុស្ស​ទ្រមក់​ ហើយ​គាត់​ជា​មនុស្ស​រហ័សរហួន​​ ពេល​ខ្ញុំ​ឃើញ​អញ្ចឹង​ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ត្រូវ​ដំអក់​ទៀត​ទេ​»។

ចំពោះ​ការ​ភ្លេច​ច្រើ​ន​ពេល​នេះ​ លោក ជំនោរ ​ក៏​កាត់​បន្ថយ​ដែរ ​ព្រោះ​មាន​ភរិយាចាំ​ក្រើន​រម្លឹក​ជាប់​ជានិច្ច​។ ស្វាមី ​ភរិយា​ថ្មី​មួយ​គូនេះ​ពិត​ជា​មិន​ខុស​ពី​ពាក្យ​បុរាណ​ខ្មែរ​ដែល​លើក​ឡើង​ថា ​«​ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ដ្បិត​ភរិយា​ជា»​​​។ ក្រៅ​ពី​កែ​ចំណុច​អាក្រក់​របស់​ខ្លួន ​លោក ​សុខ​ ជំនោរ ក៏​គ្រោង​នឹង​យក​បុត្រនៅ​​ឆ្នាំ​ក្រោយ​ផង​ដែរ៕ ​​​​​​​ ​​​​​​

អត្ថបទៈ ស្រីអូន

មតិយោបល់