
- 2018-05-28 00:40:44
- ជីវិតតារា
រំភើបជំនួសពីធីការនី ខៀវ សានសាណា ស្វាមីបរទេស Surprise ខួបកំណើត ផ្អែមល្ហែមណាស់
- 2018-05-28 00:40:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបជំនួសពីធីការនី ខៀវ សានសាណា ស្វាមីបរទេស Surprise ខួបកំណើត ផ្អែមល្ហែមណាស់
ចន្លោះមិនឃើញ
កាលពីយប់ម្សិលកន្លងទៅនេះ ពិធីការិនីដ៏ឆ្នើមរបស់ស្ថានីយទូរទស្សន៍ CTN & MYTV អ្នកនាង ខៀវ សានសាណា ត្រូវបានស្វាមីរៀបចំពិធី Surprise ខួបកំណើតរបស់ខ្លួន លក្ខណៈសាមញ្ញបែបគ្រួសារ នៅឯ Naga2 ដោយមានការចូលរួមតែសាច់ញាតិ និងមិត្តសិល្បៈជិតដិតតែប៉ុន្មាននាក់ប៉ុណ្ណោះ។
បើសង្កេតមើលក្នុងទិដ្ឋភាពថ្ងៃខួបកំណើតពិតជារំភើបជំនួសពិធីការិនីរាងតូចច្រឡឹង អ្នកនាង ខៀវ សានសាណាដោយរយៈពេលជិត២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយស្វាមីជនជាតិអាមេរិកនៅតែមានភាពផ្អែមល្ហែម និងយល់ចិត្តគ្នា។
ក្នុងដ៏ពិសេសនេះស្វាមីអ្នកនាងបានរៀបចំនំខួបកំណើត ព្រមជាមួយនឹងបាច់ផ្កាយ៉ាងស្រស់ស្អាតផ្តិតស្នាមថើបលើថ្ពាល់ភរិយា យ៉ាងមានសុភមង្គល៕
ទស្សនារូបភាពផ្អែមល្ហែម និងសប្បាយរីករាយពិធីខួបកំណើតអ្នកនាង ខៀវ សានសាណា ខាងក្រោមនេះ៖