• 2018-06-22 19:42:45
  • ជីវិតតារា

កុល ដាវី ស្និទ្ធស្នាលជាមួយកំលោះសង្ហាវ័យក្មេង មិនក្រែងចិត្ត សុខ រក្សា

  • 2018-06-22 19:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ថត​​ស្និទ្ធស្នាល​ជា​ច្រើន​សន្លឹក​របស់​ កុល ដាវី និង ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿង​លោក ដូណាត់ ​ត្រូវ​បាន​ចែក​ចាយ​​ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដល់​ថ្នាក់​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា៖" តើ​កំលោះ​សង្ហា​វ័យ​ក្មេង​ម្នាក់​ហ្នឹង​ជា​អ្នក​ណា? ទើប​ស្និទ្ធស្នាល​​ជា​មួយ​គូ​ដណ្ដឹង​ សុខ រក្សា គ្មាន​ក្រែង​ចិត្ត​អី​សូម្បី​បន្តិច?”។

ក្រៅ​ពី​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​ហើយ​នោះ​ គេ​ឧស្សាហ៍​ឃើញ​ កុល ដាវី និង ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​​ម្នាក់​ហ្នឹង​​តែង​តែ​បង្ហាញ​វត្ត​មាន​ជាមួយ​គ្នា​ជា​ញឹក​ញាប់​ ដូច​ជា​ក្លឹប​ និង​កន្លែង​កម្សាន្ត​មួយ​ចំនួន​ទៀត។

ពាក់ព័ន្ធ​មតិ​លើក​ឡើង​ខាង​លើ​លោក ដូណាត់ ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ​បាន​បក​ស្រាយ​ថា លោក ជាមួយ​ កុល ដាវី គ្មាន​​ទំនាក់​ទំនង​អ្វី​ពិសេស​​​ក្រៅ​ពី​សិស្ស​ប្អូន​​ និង​រៀម​ច្បង​​ក្នុង​សិល្បៈ​នោះ​ទេ។

“អត់​ទេ​បង​​រូប​ថត​ស្និទ្ធស្នាល​​ជាមួយ​ បង ដាវី ហ្នឹង​គឺ​ខ្ញុំ​ថត​បង្ហោះ​លេង​ ព្រោះ​​គាត់​ជា​ Idol ខ្ញុំ​ ហើយ​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​គាត់ និង​គោរព​គាត់​ក្នុង​នាម​ ជា​រៀម​ច្បង​សិល្បៈ​ម្នាក់"។ ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿង និយាយ​ ទាំង​អារម្មណ៍​អស់​សំណើច។

ចំណែក​ឯ​កញ្ញា​ កុល ដាវី មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ទេ៕​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

មតិយោបល់