
- 2018-11-07 01:23:18
- ជីវិតតារា
បេនីយ៉ាំង ត្អូញត្អែរពីការលំបាកធ្វើឲ្យដេកមិនលក់បក់មិនល្ហើយ ទម្រាំមានអ្វីៗដូចពេលនេះ
- 2018-11-07 01:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេនីយ៉ាំង ត្អូញត្អែរពីការលំបាកធ្វើឲ្យដេកមិនលក់បក់មិនល្ហើយ ទម្រាំមានអ្វីៗដូចពេលនេះ
ចន្លោះមិនឃើញ
ស្រីស្អាត បេនីយ៉ាំង រស់នៅយ៉ាងហ៊ឺហារ មានមុខជំនួញតូចធំ មានទាំងផ្ទះវីឡា និង ខុនដូទំនើបៗ ប្រាក់ចាយពេញៗដៃ។ បើនិយាយពីរបស់របរប្រើប្រាស់វិញ អតីតតារាសិចស៊ីរូបនេះប្រើសុទ្ធតែរបស់ប្រេនៗ ជិះសុទ្ធតែរថយន្តទំនើប ធ្វើឱ្យអ្នកគាំទ្រទាំងក្នុងសិល្បៈនិងក្រៅសិល្បៈកោតស្ញប់ស្ញែងពីជីវិតដ៏ស្រណុកសុខស្រួលទាំងវ័យក្មេងរបស់នាងមិនតិចទេ ។
ថ្មីៗនេះ បេនីយ៉ាំង ស្រាប់តែចេញមុខរៀបរាប់ពីទុក្ខលំបាកជាច្រើននៅពីក្រោយភាពមានបានរបស់ខ្លួនដែលខំលាក់ទុកមកជាយូរ។ ស្រីស្អាតរូបនេះទម្លាយថា ទម្រាំមានអ្វីៗដូចសព្វថ្ងៃនេះ ត្រូវឆ្លងកាត់រឿងរ៉ាវពីក្រោយខ្នងជាច្រើន ដែលគ្មានអ្នកណាដឹង និងយល់នោះទេ ប៉ុន្តែអ្នកនាងពេញចិត្តនូវអ្វីដែលមានរាល់ថ្ងៃ ព្រោះកើតចេញពីញើសឈាមពិតប្រាកដ មិនបានរស់ដោយដង្ហើមគេនោះទេ។
«អ្នកមើលមកផ្ទះនេះគេពិតជានិយាយថា oh..ឡូយណាស់ផ្ទះធំកប់ស៊េរី ហាហាគាត់មិនដឹងទេថាទម្រាំវារួចរាល់តើម្ចាស់វាឆ្លងកាត់រឿងលំបាកប៉ុនណាដើម្បីបានវា.. ខ្ញុំត្រូវមើលថែគ្រប់គ្រងការងារតូចធំគ្រប់យ៉ាង យករឿងការងារមកទុកនៅខួរក្បាលយប់ថ្ងៃ ដេកមិនលក់បក់មិនល្ហើយព្រោះតែយើងជាជំហរអ្វីៗនៅក្នុងផ្ទះនេះ..ពេលខ្លះហត់អើយហត់ ពេលខ្លះស្រេ្តសអើយស្រេ្តស»។ បេនីយ៉ាំងត្អូញត្អែរ។
ក្រោយផ្តាច់ខ្លួនពីសិល្បៈទាំងស្រុង មកមើលខុសត្រូវមុខជំំនួញ បេនីយ៉ាំង កាន់តែមានជីវិតរស់នៅហ៊ឺហារ មានផ្ទះវីឡារស់នៅ ឡានទំនើបជិះមិនចាញ់តារាល្បីនោះទេ៕
រូបភាព៖ ហ្វេសប៊ុក បេនីយ៉ាំង