
- 2018-11-27 19:20:00
- ជីវិតតារា
ឡូយម្ល៉េះ! ទូច ស្រីលក្ខណ៍ចង់ឲ្យកូនរៀនរបាំខ្មែរ ហើយទៅប្រកួតនៅបរទេស
- 2018-11-27 19:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយម្ល៉េះ! ទូច ស្រីលក្ខណ៍ចង់ឲ្យកូនរៀនរបាំខ្មែរ ហើយទៅប្រកួតនៅបរទេស
ចន្លោះមិនឃើញ
តារាចម្រៀង ទូច ស្រីលក្ខណ៍ មានបំណងឲ្យកូនប្រុសហាត់រៀនរបាំបុរាណ ក្រោយឃើញកូនប្រុសអាយុ៤ឆ្នាំរបស់ខ្លួន មានទេពកោសល្យលើផ្នែកសិល្បៈ កាត់មករកខ្លួន។
ម្ចាស់បទ "សុភមង្គលមិនមែនលើ លុយមួយមុខនោះទេ" បន្តថា កូនប្រុសឈ្មោះ មហាឬទ្ធិ រូបនេះ មើលទៅចូលចិត្តសិល្បៈខ្លាំងណាស់ ពិសេសផ្នែកលេងភ្លេង ច្រៀង និងរបាំបុរាណ។ ម្ល៉ោះហើយ អ្នកនាង ទូច ស្រីលក្ខណ៍ ចង់ឲ្យកូនហាត់រៀន និងសិក្សាពីសិល្បៈបុរាណឲ្យបានច្រើន ហើយថ្ងៃអនាគតនឹងជំរុញកូនប្រុសឲ្យទៅប្រកួតប្រជែង បញ្ចេញសមត្ថភាពនៅក្រៅប្រទេសផងដែរ។
មិនថាតែអ្នកនាងជាម្ដាយទេ សូម្បីស្វាមីជនជាតិន័រវេស ក៏យល់ស្រប ចង់ឲ្យកូនប្រុស ទើបរៀនថ្នាក់ទី១ រូបនេះ យល់ដឹងឲ្យបានច្រើនលើផ្នែកសិល្បៈដែរ ដើម្បីពេលគេធំឡើង អាចចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរ។
កូនប្រុសតែមួយគត់របស់តារាចម្រៀង ទូច ស្រីលក្ខណ៍ អាចនិយាយបាន៤ភាសាយ៉ាងស្ទាត់ជំនាញដូចជា ចិន អង់គ្លេស ន័រវេស និងខ្មែរ។ រូបគេ ក៏ធ្លាប់បានចូលរួមការថតស្ប៉តផ្សាយពាណិជ្ជកម្មឲ្យទឹកដោះគោមួយ ផងដែរកាលពីពេលថ្មីៗនេះ។ អ្នកនាង ទូច ស្រីលក្ខណ៍ ប្រាប់ថា តែងតែបង្រៀនកូនឲ្យចេះឯករាជ្យ និងចេះការងារផ្ទះខ្លះៗ ដូចជា ញ៉ាំបាយខ្លួនឯង លាងចានខ្លួនឯងជាដើម ព្រោះចង់ឲ្យគេមានភាពរឹងមាំ និងយល់ដឹងពីការងារមួយចំនួន៕