
- 2019-03-05 19:40:00
- ជីវិតតារា
មិនធម្មតា! នីឡា ទម្លាយអត្តសញ្ញាណម្ចាស់ចិត្តជាកូនអ្នកមានទ្រព្យនិងមុខមាត់ក្នុងជួររាជការ
- 2019-03-05 19:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! នីឡា ទម្លាយអត្តសញ្ញាណម្ចាស់ចិត្តជាកូនអ្នកមានទ្រព្យនិងមុខមាត់ក្នុងជួររាជការ
ចន្លោះមិនឃើញ
តារាកំប្លែង នីឡា និង គូស្នេហ៍ចាប់ផ្ដើមបើកចំហទំនាក់ទំនងស្នេហាជាផ្លូវការ ក្រោយមើលចិត្តថ្លើមគ្នាជាង២ឆ្នាំមកនេះ។ មួយគូនេះពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ព្រោះពេលនីឡា ត្រូវទៅថត ឬចូលរួមកម្មវិធីសិល្បៈផ្សេងៗ បុរសជាគូស្នេហ៍តែងមានវត្តមានជាមួយគ្នា យ៉ាងត្រសងតែម្ដង ។
ពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់គូស្នេហ៍របស់កូនស្រី លោកតា វ៉ិចទ័រ ត្រូវបានទម្លាយថា លោកមានឈ្មោះថា សក្ការៈ អាយុ២០ឆ្នាំ ជានិស្សិតកំពុងសិក្សាផ្នែក Business & Finance នៅសាកលវិទ្យាល័យកម្ពុជា (UC) ។ មិត្តប្រុសរបស់តារាកំប្លែង នីឡា ជាកូនអ្នកមានមុខមាត់ម្នាក់ និងសំបូរទ្រព្យផងដែរ ដោយឪពុកជាអតីតឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ និងម្ដាយជាអ្នកវិនិយោគ មានជំនួញច្រើនមុខនៅក្នុងដៃ។
បើនិយាយពីទំនាក់ទំនងរបស់អ្នកទាំងពីរវិញ ត្រូវបានចាស់ទុំទាំងសងខាងពេញចិត្ត និងដឹងលឺអស់ហើយ ។ ថ្វីត្បិតគូស្នេហ៍ទាំងពីរសុទ្ធតែមានវ័យក្មេង តែពួកគេមានទឹកចិត្តស្រលាញ់គ្នាស្មោះត្រង់មិនលេងសើចឡើយ ដោយនីឡា ប្រាប់ថា ចំណុចដែលធ្វើឲ្យរូបនាងស្រលាញ់មិត្តប្រុស ដោយសារលោកជាមនុស្សយល់ពីនាងបានច្រើន មិនប្រកាន់ ឬប្រច័ណ្ឌច្រើន។ ម្យ៉ាងទៀត អ្នកទាំងពីរចុះសម្រុងគ្នាបានល្អណាស់ ពេលនិយាយអ្វីតែងត្រូវគ្នា មិនសូវខ្វែងគំនិតគ្នាឡើយ ហើយពេលនៅជិតគ្នាវិញ ក៏មានអារម្មណ៍ថាកក់ក្តៅ ហើយសប្បាយរីករាយផងដែរ។
បើងាកមកមិត្តប្រុសវិញ ក៏បានបញ្ជាក់ថា លោកពេញចិត្តគ្រប់ចំណុចទាំងអស់របស់នីឡា និងមិនប្រកាន់នាងជាអ្នកសិល្បៈនោះទេ ។ លោកក៏បន្ថែមថា ស្នេហាមួយនេះកើតឡើងដោយនិស្ស័យ មិនបានចាស់ទុំបង្ខិតបង្ខំ អ្វីនោះទេ៕