• 2021-08-25 01:20:39
  • ជីវិតតារា

ពី​មុនគ្មាន​អ្នក​ជឿ​ទេ តែ​ឥឡូវ​​ ដួង ម៉ានិច ថតរូបដាក់មុខរោងការជាមួយ បុត្រ យ៉ាងភ្ញាក់ផ្អើលហើយ!

  • 2021-08-25 01:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រី ដួង ម៉ានិច ដែលប្រិយមិត្ត ធ្លាប់តែឃើញនាង មានទំនាក់ទំនងស្អិតរមួតជាមួយបុរសវ័យក្មេង គឺ ថៃ អតិជាតិ បុត្រ ដែលគ្រប់គ្នា សង្ស័យថា អ្នកទាំងពីរ ស្រលាញ់គ្នា ស្វីតដាក់គ្នារហូតមក ឥឡូវនេះស្រាប់តែមកថតរូបដាក់មុខរោងការយ៉ាងស្ងៀមស្ងាត់ រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ់ាងខ្លាំង ។

នៅមុននេះបន្តិច ខាងសម្អាងការមួយ បានបង្ហោះវីដេអូ ដួងម៉ានិច ស្លៀកសំលៀកបំពាក់ភ្ជាប់ពាក្យដោយថតរូបដាក់មុខរោងការជាមួយ ថៃ អតិជាតិបុត្រ យ៉ាងស្រស់ស្អាត និងសមគ្នាមែនទែន រហូតធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកទាំងពីអាចយល់ចិត្តគ្នារហូតដល់ថ្ងៃនេះ ។

រូបភាព​នេះ ប្រិយមិត្ត​ខ្លះបាន​គិត​ថា ពួក​គេគ្រាន់​តែ​ថត​រួម​គ្នាផ្សព្វផ្សាយ​ឲ្យ​សម្អាង​ការ​ណា​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​គណនីឈ្មោះ Sokha Artist បាន​ឲ្យ​ដឹង​ថា តាម​ពិត​ពួក​គេ​មិន​មែនថត​ផ្សព្វផ្សាយ​ឲ្យ​សម្អាង​ការ​ណា​មួយទេ គឺ​ពួក​គេ​ថត​រូបភាព​សម្រាប់​ដាក់​មុខ​រោងជ័យរបស់​ពួក​គេ​នៅ​ពេល​ខាង​មុខ​មែន។

តាម​ប្រភព​ដដែល​នេះ បាន​និយាយ​ក្នុង​ Live ថា ដួង ម៉ានិច និងបុរសក្មេង​ឈ្មោះ ថៃ អជាតិបុត្រ បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​រួច​ហើយ ហើយ​នៅ​ថ្ងៃនេះ ពួក​គេមកថត​រូប​ទុកតាំង​មុខ​រោង។ "ពួក​គេ​ភ្ជាប់​ពាក្យ​រួច​ហើយ ហើយ​ការ​នៅ​ឆ្នាំ ២០២២ នៅ​ថ្ងៃ​ទី ១២..."។

ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល ពី​ក្រុម​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​ពិសេស​អ្នក​គាំទ្រ ម៉ានិច្ច។ យ៉ាង​ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​ទាំង​ពីរ មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនងដើម្បី​ស្វែង​រក​ព័ត៌មាន​ដើម្បី​ផ្ទៀងផ្ទាត់បាន​នៅ​ឡើយ។

បើក្រឡេកទៅមើលហ្វេនៗរបស់ម៉ានិចវិញ ក៏បានសរសើរមិនដាច់ពីមាត់ថាអ្នកទាំងពីរពីតជាសមគ្នាណាស់ ហើយអ្នកខ្លះទៀតថា រងចាំពេលនេះយូរមកហើយ ឲឡូវដូចការពិតមែន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់