/MO(15)/6127007c41d10_1629945960_medium.jpg)
- 2021-08-25 20:08:51
- ជីវិតតារា
ស្វីតណាស់! ចេញវីដេអូ ម៉ានិច និង បុត្រ ញ៉ោះគ្នាក្នុងថ្ងៃថតដាក់មុខរោង មើលហើយញញឹម ត្រេកអរជួស!
- 2021-08-25 20:08:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វីតណាស់! ចេញវីដេអូ ម៉ានិច និង បុត្រ ញ៉ោះគ្នាក្នុងថ្ងៃថតដាក់មុខរោង មើលហើយញញឹម ត្រេកអរជួស!
ចន្លោះមិនឃើញ
តារាសម្តែង ដួង ម៉ានិច និងថៃ អតិជាតិបុត្រ កាលពីម្សឹលមិញបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកទាំងពីរស្លៀកសំលៀកបំពាក់យ៉ាងស្រស់ស្អាត ថតមុខរោងការ ដែលនេះបញ្ជាក់ថាអ្នកទាំងពីរ ត្រៀមចូលរោងការឆាប់ៗនេះហើយ ។
បើក្រឡេកទៅមើលសកម្មភាពនៃការថតមុខរោងការ របស់អ្នកទាំងពីរវិញ ពោពេញទៅដោយស្នាមញញឹមយ៉ាងផ្អែមល្ហែម ក្នុងឈុតកូនក្រមុំកូនកំលោះ រហូតធ្វើឲ្យថៃអតិជាតិបុត្រ ទ្រាំមិនបាន ញ៉ោះ ម៉ានិច អៀនឡើងមុខក្រហម និយាយមិនចង់ចេញ ។ ក្នុងវីដេអូននេះដែរ ធ្វើឲ្យហ្វេនៗជាច្រើន ឡើងអៀនព្រោះតែមួយគូរនេះ សាកសមគ្នា ពូកែយកចិត្តគ្នាបែបស្វីតៗ ដោយឌឺដងពាក្យក្នុងចិត្តយ៉ាងផ្អែមល្អែម ឃើញហើយ ចង់មានដៃគូរជីវិតដូចគូរនេះដែរ ។
ចំណែកហ្វេនជាអ្នកគាំទ្រវិញ ពេលបានឃើញវីដេអូនេះ ខ្លះសរសើរថា សាកសមគ្នាណាស់ ទោះបីជាវ័យខុសគ្នាក៏ដោយ ខ្លះថា អាយុមិនសំខាន់អ្វីដែលសំខាន់គឺក្តីស្រលាញ់មានឲ្យគ្នា ឯអ្នកខ្លះទៀតក៏បានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងរាងខ្លួន ។
រំលឹកផងដែរថា អ្នកទាំងពីរធ្លាប់បានច្រានចោលនូវព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយគ្នា កាលពីចុងឆ្នាំ២០១៩ ដោយគ្រាន់តែជាមិត្តភាពតែប៉ុណ្ណោះ ប៉ុន្តែម្សិលមិញនេះ តម្រុយចេញកាន់តែច្បាស់ ស្របពេលពួកគេបានចេញមកថតសម្អាង ដែលតាមប្រភពពីសម្អាងការ គឺពួកគេមកថតរូបទុកដាក់មុខរោងជ័យពួកគេ ខណៈពួកគេបានភ្ជាប់ពាក្យរួចហើយ ។
តាមប្រភពដដែល បាននិយាយក្នុងវីដេអូឡាយរបស់ខ្លួនថា ម៉ានិច និង បុត្រ គ្រោងរៀបការនឹងគ្នានៅឆ្នាំ ២០២២ ថ្ងៃទី ១២ ខែមករាខាងមុខ។ ប៉ុន្តែសាមីខ្លួនទាំងពីរ នៅមិនទាន់សុំការស្រាយបញ្ជាក់ដោយផ្ទាល់មាត់ពួកគេនៅឡើយ គិតត្រឹមព្រឹកម៉ោង ១០:០៥នាទី ថ្ងៃទី ២៦ សីហា ២០២១នេះ៕
តោះមកទស្សនាវីដេអូទាំងអស់គ្នា ៖