/MO(15)/612714daeb9f4_1629951180_medium.jpg)
- 2021-08-25 21:35:40
- ជីវិតតារា
ព្រោះតែស្រលាញ់! ស្វាមី សូដានីតា លក់ដី ទិញចិញ្ចៀនពេជ្រជិត៣០ម៉ឺនដុល្លាឲ្យប្រពន្ធ
- 2021-08-25 21:35:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែស្រលាញ់! ស្វាមី សូដានីតា លក់ដី ទិញចិញ្ចៀនពេជ្រជិត៣០ម៉ឺនដុល្លាឲ្យប្រពន្ធ
ចន្លោះមិនឃើញ
តារាសម្តែង និងជាពិធីការិនី អ្នកនាងសុដានីតា បានធ្វើឲ្យប្រិយមិត្តបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានបង្ហាញចិញ្ចៀនពេជ្រជិត៣០ម៉ឺនដុល្លាដែលប្តីរបស់នាងទិញឲ្យ ។
ពេលថ្មីៗនេះ អ្នកនាង សូដា នីតា បានបញ្ចេញរូបភាពចិញ្ចៀនពេជ្រ ដែលប្តីរបស់នាងបានទិញឲ្យ នៅលើគណនីហ្វេសប៊ុក ដោយបង្ហាញពីតម្លៃចិញ្ចៀនគិតជាទឹកប្រាក់ប្រមាណជិត៣០ម៉ឺនដុល្លាឯណោះ។ក្នុងនោះអ្នកនាងបានបញ្ចាក់ថា ចិញ្ចៀនពេជ្រនេះប្តីទិញឲ្យ ព្រោះគាត់ទើបតែលក់ដីថ្មីៗ ។
ក្រោយនាងបានបង្ហាញចិញ្ចៀនបែបនេះ ធ្វើឲ្យហ្វេនៗសរសើរថាស្អាត ហើយជូនពរនាងនិងគ្រួសារមានសុភមង្គលទៀតផង ។
រំលឹកផងដែរថា អ្នកនាងសូដានីតា បានសម្រេចចិត្តកសាងគ្រួសារជាមួយតារាសម្តែងប្រុសរូបសង្ហា លោក យុទ្ធឋានៈ ដោយមិនទាន់ចូលរោងការ រហូតទទួលបានចំណងដៃកូនប្រុស ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង៕