/Minisrty_2021/Mo(9)/6180c5e0084a4_1635829200_medium.jpg)
- 2021-11-01 22:13:33
- ជីវិតតារា
លាតត្រដាងឆាប់ៗ ! ដើមឆ្នាំ២០២២ យ៉ែម សំអូន បង្ហាញរឿងពិតជាសារធារណៈ ខណៈប្រុសម្នាក់ហៅថាកូនពេញៗមាត់
- 2021-11-01 22:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាតត្រដាងឆាប់ៗ ! ដើមឆ្នាំ២០២២ យ៉ែម សំអូន បង្ហាញរឿងពិតជាសារធារណៈ ខណៈប្រុសម្នាក់ហៅថាកូនពេញៗមាត់
ចន្លោះមិនឃើញ
គ្រប់គ្នាពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីឃើញតារាចំរៀងនិងសម្តែងលោក យ៉ែម សំអូន បានបង្ហាញមុខប្រុសម្នាក់ដែលមានមុខមាត់ដូចលោកខ្លាំងថាជាកូន ពេញៗមាត់ក្នុងថ្ងៃខួបកំណើត រហូតធ្វើឲ្យគ្រប់គ្នាសង្ស័យថាពិតជាកូនបង្កើតរបស់លោកមែនហើយ ។
ក្រោយពីលោក យ៉ែម សំអូន បានបង្ហាញមុខមាត់តែមិនបង្ហាញការពិតជាសារធារណៈថាជាកូនក៏ដោយ ក៏មហាជនខ្លះអាចយល់បានតាមរយៈការបង្ហោះរូបភាពសឹងតែបញ្ជាក់ច្បាស់ៗនៅលើគណនីហ្វេសប៊ុករបស់លោក ថាជាកូនបង្កើតរបស់លោកដែរ ព្រោះទាំងឈ្មោះក៏ផ្តើមដោយឈ្មោះរបស់លោកដែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបង្ហោះរូបកូនស្រី និងកូនប្រុសដែលគេសង្ស័យថាជាកូនរបស់លោកនោះទន្ទឹមគ្នា ឈ្មោះក៏ដូចគ្នាគឺ កូនប្រុសមានឈ្មោះថា សំអូន ជលសា និងកូនស្រីឈ្មោះថា សំអូន វិថាណា ដោយលោកបញ្ជាក់ច្បាស់ៗថា អ្នកទាំងពីរគឺជាកែវភ្នែកទាំងគូរបស់លោក ។
ស្របពេលមានតំរុយនេះកើតឡើង ព្រឹកនេះ លោក យ៉ែម សំអូន បានបង្ហាញប្រាប់ច្បាស់ៗតាមរយៈSabay ថា នៅដើមឆ្នាំក្រោយ លោកបង្ហាញជាសារធារណៈដើម្បីឲ្យគ្រប់គ្នាបានដឹងតែម្តង ថាជាកូនបង្កើតពិតមែនរឺយ៉ាងណា ព្រោះពេលនេះមិនទាន់ដល់កាលៈទេសៈដែលលោកត្រូវបង្ហាញឡើយ ព្រោះលោករងចាំឳកាសល្អស្របពេលដែលលោកបើកហាងថ្មីនាពេលខាងមុខរួមគ្នា តែម្តង៕