• 2021-11-07 20:09:10
  • ជីវិតតារា

សានផានិត ផ្តាំផ្ញើទៅ Galaxy ក្រោយបទ “Are you Ok?” លក់សិទ្ធិបន្តទៅឲ្យចិន

  • 2021-11-07 20:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើងចាស់ សាន ផានិត បានផ្តាំផ្ញើទៅក្រុមហ៊ុន Galaxy Navatra ក្រោយទទួលបានដំណឹងថា បទ “Are you Ok?” ត្រូវបានលក់សិទ្ធិបន្តឱ្យទៅផលិតម្មចិន GesTos

ថ្មីៗនេះ តារាចម្រៀង ឯករាជ្យ លោក សាន ផានិត បានបង្ហោះវីដេអូ បទចម្រៀង “Are you Ok?” ដែលត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Tik Tok កាត់តរួមទាំង Troll ត្រង់ឃ្លា your mouth like a river .you’re a big liver you have to keep your mouth to eat chicken ដោយបកប្រែជាភាសាខ្មែរថា មាត់របស់អ្នកដូចជាទន្លេ អ្នកគឺជាថ្លើមធំ អ្នកត្រូវរក្សាមាត់របស់អ្នកដើម្បីញ៉ាំសាច់មាន់។ ត្រង់ឃ្លានេះ អ្នកលេងក្នុងបណ្តាញសង្គមថា អ្នកនិពន្ធបទនេះ ប្រើ google translate ជំនួយ១០០% ប្រាកដណាស់។ មិនត្រឹមតែបង្ហោះវីដេអូប៉ុណ្ណោះទេ លោកថែមទាំងបានសរសេរសារផ្តាំផ្ញើទៅក្រុមហ៊ុន Galaxy Navatra ទៀតផង ដោយក្នុងនោះ លោកបានបញ្ជាក់ថា មុនចេញបទចម្រៀងជាផ្លូវការ សួរគេសួរឯងផង កុំទាន់ចេញលឿនពេក ហើយលោកក៏រំភើបនឹងគាំទ្ររួមទាំងអបអរ ចំពោះសមិទ្ធផលបទនេះទាំងមូល តែចំណុចខ្វះខាតកុំចេះតែហ៊ាន បើធ្វើស្នាដៃក្រោយទៀត ឲ្យត្រូវមានការប្រុងប្រយ័ត្ន ព្រោះយើងលក់ទៅឲ្យបរទេសក្លាយគេយកទៅគេសើចចុកពោះ។

បើក្រឡេកទៅមើលសន្ទុះនៃបទចម្រៀងនេះ ឃើញមានអ្នកលេងក្នុងបណ្តាញសង្គមជាច្រើននាំគ្នាស៊ែរតគ្នាៗ អំពីចំណុចនេះ ដោយអ្នកខ្លះថា ត្រង់ចំណុចនេះគឺជាឃ្លាគ្រាន់តែចង់លេងសើចតែប៉ុណ្ណោះ អ្នកខ្លះទៀតថា ឃ្លានេះគឺមិនត្រូវឃ្លាជាភាសារអង់គ្លេសនោះទេ រហូតមានលោកគ្រូភាសាអង់គ្លេស ACE ឈ្មោះ Michael Patrick Strahan បញ្ចេញយោបល់នៅលើបណ្តាញសង្គមថា លោកមិនយល់អត្ថន័យក្នុងទំនុកចម្រៀងជាភាសាអង់គ្លេសនោះទេ តែយ៉ាងណាលោកពេញចិត្តនឹងវីដេអូចម្រៀងមួយនេះខ្លាំងណាស់ ហើយលោកថាចម្រៀងនេះរាងចម្លែកបន្តិច។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់