• 2022-02-23 21:25:57
  • ជីវិតតារា

ឱក សុគន្ធកញ្ញា ផ្តាំរឿងមួយទៅលោក ខេមរៈ សិរីមន្ត ក្រោយទទួលងារជាឧកញ៉ា

  • 2022-02-23 21:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយល្បីកក្រើកនៅលើបណ្តាញសង្គមរឿងកំពូលតារាចម្រៀង ខេមរះ សិរីមន្ត ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជា ឧកញ៉ា ស្រាប់តែតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ផ្តាំផ្ញើររឿងមួយភ្លាមតែម្តង។

នៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរួម អបអរសាទរ ទៅកាន់លោកឧកញ៉ា ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត)ដែលបានសម្រេចដូចក្តីប្រាថ្នា មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះក៏បានបន្ថែមនូវពាក្យផ្តាំផ្ញើរមួយដែរទៅតារាចម្រៀងប្រុសរូបនេះឲ្យនៅតែបន្តការងារសិល្បៈដើម្បីបម្រើជូនទស្សនីកជនគ្រប់គ្នាទៀត។

បញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២២កន្លងទៅនេះ ព្រះមហាក្សត្របានប្រោសព្រះរាជទានគោរមងារលោក ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត)ជាឧកញ៉ា ដោយមិនរំលងបានប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗលោកបានបង្ហាញជាសារធារណៈនៅលើគណនីហ្វេសប៊ុក រហូតធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលអបអរសាទរយ៉ាងខ្លាំង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់