• 2022-02-24 01:00:42
  • ជីវិតតារា

ឃើញស្អកៗបែបនេះមិនមែនកើតកូវិដទេ តាមពិត សួស វីហ្សា កើតជំងឺធ្ងន់ធ្ងរផ្សេង

  • 2022-02-24 01:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈនេះបាត់មុខ សួស វីហ្សា មិនឃើញLive លក់ផលិតផលឲ្យបងប្អូនបានសើច ក៏ដោយសារកើតមានជំងឺមួយយ៉ាងធ្ងន់ធ្ងរ តែមិនមែនកូវិដនោះទេ។

មុននេះបន្តិចតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស សួស វីហ្សា រួមទាំងស្វាមី បាន Live វីដេអូខ្លីមួយ ដោយក្នុងនោះអ្នកទាំងពីរបានបកស្រាយរឿងបញ្ហាសុខភាពរបស់ វីហ្សា ដែលមិនបានឃើញមួយរយៈកន្លងមកនេះ។ក្នុងការបកស្រាយតាមរយៈការLive នេះ សួស វីហ្សា បានបញ្ជាក់ថា តាមពិតនាងបាត់មុខមួយរយៈនេះក៏ដោយសារមានបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរដែលបណ្តាលមកពីនាងប្រឹងស្រែកខ្លាំងៗជាមួយការLive ដើម្បីចង់ឲ្យបងប្អូនសើចសប្បាយរីករាយ ទើបភ្លេចខ្លួនបែបនេះ។វីហ្សា បានបន្ថែមថា នាងទើបបានជួបជាមួយគ្រូពេទ្យដែលមានជំនាញខាងផ្នែកបំពង់ក ហើយគ្រូពេទ្យបានប្រាប់ថា នាងមានបញ្ហាខូចបំពង់សម្លេង ដោយសារនាងប្រើប្រាស់សម្លេងលើសលុបហួសពីកម្លាំងដែលមាន ហេតុដូចនេះទើបធ្វើឲ្យបំពង់សម្លេងរបស់នាង មានលក្ខណៈគៀប ទើបធ្វើឲ្យសម្លេងបែកស្រែកអត់កើតបណ្តាលឲ្យបំពង់សម្លេងចំហរ។

វីស្សា បានបន្ថែមទៀតថា ចំពោះបញ្ហាបំពង់សម្លេងរបស់នាងពេលនេះ បើខំប្រឹងស្រែករឺប្រើប្រាស់សម្លេងបន្ថែមទៀតលើសលុបហួសពីកម្លាំងសមត្ថភាពរបស់ខ្លួន អាចទៅជួបគ្រូពេទ្យម្តងទៀតដើម្បីវះកាត់តែម្តង ព្រោះនាងកំពុងតែជួបបញ្ហាបំពង់កធ្ងន់ធ្ងរ។

តារាស្រីរូបនេះបានផ្តាំផ្ញើរទៅកាន់អ្នកដែលធ្លាប់ប្រើប្រាស់សម្លេងលើសលុបដូចនាង សូមគិតពីសុខភាពរបស់ខ្លួនផងកុំឲ្យដូចនាងពេលនេះ ជាពិសេសចំពោះអ្នកLive លក់ផលិតផលរាល់ថ្ងៃតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់