• 2023-04-09 21:49:39
  • ភាពយន្ត

មុនដើរលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តោះ...ដឹកដៃអ្នកពិសេសទៅមើលរឿង“ឱកាសស្នេហ៍គេដូចមុន”!

  • 2023-04-09 21:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្ដមួយចំនួនបានដឹងរួចមកហើយ ថាផលិតកម្ម អិល ឌី បានបង្ហើបចំណងជើងខ្សែភាពយន្ដជាច្រើនកាលពីថ្ងៃបុណ្យចូលឆ្នាំចិន ២០២៣ ដោយសន្យាថានឹងដាក់រឿងទាំងនោះបញ្ចាំងតាមរោងកុនជាបន្ដបន្ទាប់ ដើម្បីបម្រើអារម្មណ៍មហាជន។ ក្នុងនោះក៏មានខ្សែភាពយន្ដដ៏គួរឲ្យជក់ចិត្ដមួយដែរ គឺរឿង “ឱកាសស្នេហ៍គេដូចមុន”។

បុគ្គលិកផ្នែកព័ត៌មានរបស់ផលិតកម្ម អិល ឌី បានប្រាប់Sabay នៅរសៀលថ្ងៃទី១០ ខែមេសា នេះថា “ឱកាសស្នេហ៍គេដូចមុន” គឺជាប្រភេទBL នឹងចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០២៣ ពោលគឺនៅមុនមួយថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលមកដល់។ កញ្ញាបញ្ជាក់ថា តួឯកប្រុសក្នុងរឿងនេះ គឺលោក ជា លាងឈែ និងតួឯកស្រី អ៊ូ ដាណូ ខណៈដែលបវរកញ្ញាMiss Global សារី ស្រីពេជ្រ គ្រងតំណែង​តួអង្គសំខាន់ ព្រមទាំងមានតារាសម្ដែងល្បីៗជាច្រើនដួងទៀត ដូចជា៖ អ៊ូ មរតក ស្រីពណ៌ និងអេមីលី សុខ ជាដើម។

សូមរំលឹកថា ផលិតកម្មអិល ឌី តែងតែធ្វើពិធីសម្ពោធខ្សែភាពយន្ដរបស់ខ្លួនដ៏អធិកអធមពេល ចេញរឿងនៅលើរោងកុនម្ដងៗ។ ប៉ុន្ដែលើកនេះ អិល ឌី បានបង្ហើបចំណងជើងរឿងម្ដងដល់ទៅបួនតែម្ដង កាលពីពេលថ្មី ហើយថ្ងៃការកំណត់ថ្ងៃជាក់លាក់ក្នុងការចាក់បញ្ចាំងរឿង “ឱកាសស្នេហ៍គេដូចមុននេះ” គឺបន្ទាប់ពីសម្ពោធខ្សែភាពយន្ដ “ក្រឡអីហ្នឹងវគ្គ៣” នៅផ្សារទំនើបអ៊ីន៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់