• 2023-06-06 19:38:05
  • ចម្រៀង

មិនអាចឲ្យក្បត់ទេ! ថុល សុភិទិ ច្រៀងឌឺដងសង្សារចង់មានចិត្ដក្បត់ ប៉ះត្រូវមួយហ្គីតាទាំងយប់

  • 2023-06-06 19:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ថុល សុភិទិ ដែលគេដឹងថាលោកកំពុងមានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ឡុង ម៉ានីន បានបង្ហាញភាពស្និទ្ធស្នាលថ្មីមួយទៀតតាមបណ្ដាញសង្គមកាលពីយប់មិញ ជាមួយសង្សារទាំងកណ្ដាលរាត្រី។ ភិទិ បានស្ម័គ្រចិត្ដធ្វើជាអ្នកចម្រៀងផង និងតន្ដ្រីករផង ដើម្បីបំពេម្ចាស់បេះដូងក្នុងរាត្រីដ៏សែនមនោរម្យនោះ។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ ឡុង ម៉ានីន សង្សារវ័យក្មេងមួយគូនេះ កំពុងអង្គុយលំហែនៅលើសួនច្បារមួយ ហើយ ភិទិ បានលើកយកបទ “បងអាចលួចមានស្រីបាន តែអូនមិនអាចមានទេ” មកច្រៀង អមដោយសំឡេងហ្គីតាយ៉ាងពីរោះ។ ក្នុងពេលកំពុងចម្រៀង និងលេងហ្គីតាបណ្ដើនោះ ម៉ានីន បានអង្គុយក្បែរហើយស្ដាប់យ៉ាងយកចិត្ដទុកដាក់ តែស្រាប់តែសម្លក់ និងពេបមាត់ដាក់ភិទិ ប៉ុន្ដែមិនបាននិយាយស្ដីអ្វីទេ។

ក្នុងខ្លឹមសារ នៃបទចម្រៀងមនោសញ្ចេតនានេះ គឺចង់បង្ហាញថាភាគីខាងប្រុស ចង់ខ្សែលើអាចលួចមានស្រីបានពេលខឹង ប្រពន្ធ ឬសង្សារ តែខាងស្រីវិញមិនអាចមានសូម្បីតែគិត។ យ៉ាងនេះហើយ ទើបធ្វើឲ្យម៉ានីន អន់ចិត្ដ ហើយបង្ហាញកាយវិការប្លែកៗដាក់ ភិទិ តែម្ដង។

មហាជន ជាពិសេសអ្នកគាំទ្រ បានចូលទស្សនា និងស្ដាប់បទចម្រៀងនេះយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។ អ្នកខ្លះ បានជូនពរអ្នកទាំងពីរ និងខ្លះទៀតគិតថានេះគ្រាន់តែជាខ្លឹមសារក្នុងបទចម្រៀង ហើយកាយវិកាខ្លះគ្រាន់តែជាការលេងសើច ដើម្បីបង្កើនភាពស្និទ្ធស្នាលប៉ុណ្ណោះ។ ដូចការគិតអ្នកគាំទ្រ ពេល ថុល សុភិទិ ច្រៀងចប់ភ្លាម ឡុង ម៉ានីន បានទម្លាយរូបថតជាច្រើនសន្លឹកទៀតតាមរយៈComment ដោយរូបភាពទាំងនោះគេឃើញ ម៉ានីន ទាញយកហ្គីតា ពីភិទិ ហើយបម្រុងសំពងទៅលើ ភិទិ រីឯភិទិ ក៏លើកដៃសំពះ ក្នុងទឹកមុខខ្លបខ្លាចបំផុត៕

ជិន សុភ័ក្ដ្រ

មតិយោបល់