• 2016-12-18 19:25:24
  • ជីវិតតារា

ស្រី​ស្អាត យ៉ែម ស្រីពេជ្រ បង្ហើប​រឿង​​ចំណូល​ពី​ប៉ុស្ដ៍លេខ៥

  • 2016-12-18 19:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច កញ្ញា យ៉ែម ស្រី​ពេជ្រ អាច​រក​​ចំណូល​ពីប៉ុស្ដិ៍លេខ៥​បាន​ពី​៤០០ទៅ៥០០ដុល្លារ ដោយ​​មិន​រាប់​​បញ្ចូល​ការ​ថត​ខ្សែភាពយន្ត និង ការ​ធ្វើMC ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ទេ។

ស្រីពេជ្រ​ថា រាល់​ថ្ងៃ​នាង​​ជាប់​​កុងត្រា​ជា​បុគ្គលិក​​ឲ្យ​​ប៉ុស្ដិ៍លេខ៥​ចំនួន​៣ឆ្នាំ ដោយ​ក្នុង​នោះ​នាង​មិន​អាច​ទៅ​ថត​ភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ផ្សេង​ផ្សេង​ឡើយ ប៉ុន្តែ​​​អាច​ថត​ភាពយន្ត​​ខាត​ធំ​ និង​​ធ្វើ​ MC ឲ្យ​កម្មវិធី​ផ្សេងៗ​បាន។

​តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រាក់​​ប្រចាំ​ខែ​ដូច​បុគ្គលិក​ទូទៅ នាង​មាន​ប្រាក់​​ធ្វើ​ MC និង ថត​រឿង​ភាគ​ទៀត។

ធ្វើ​​ជា​ពិធី​ការិនី គិត​តាម​កម្មវិធី​នីមួយៗ​ដាច់​ពី​គ្នា បច្ចុប្បន្ន​នៅ​ប៉ុស្ដិ៍លេខ៥ នាង​​កាន់​កម្មវិធី​២។ ចំពោះ​ថត​រឿង​ភាគ​វិញ នាង​ទទួល​បាន​១រឿង​២៨០០ ដុល្លារ។

ចាប់​ទាំង​ពី​ថត​ឲ្យ​ប៉ុស្ដិ៍លេខ៥មក យ៉ែម ស្រី​ពេជ្រ បាន​ថត​២រឿង​មក​ហើយ គឺ​រឿង​"" ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា" និង​រឿង" កូន​ក្រមុំ​លោក​មេឃុំ" ។ ឆាប់ៗ​ខាង​មុខ​នេះ នាង​បង្ហើប​ប្រាប់​ថា គ្រោង​ថត​ខ្សែភាពយន្ត​នេះ​១រឿង​ទៀត ប៉ុន្តែ​មិន​ទាន់​ដឹង​​ថា រឿង​នោះ​​មាន​ចំណង​ជើង​​អ្វី​ឡើយ ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់