• 2017-02-08 03:26:00
  • ជីវិតតារា

នៅ​ ស៊ីនឿន ៖ "ស្រឡាញ់​កូន​ឲ្យ​ស្មើ​គ្នា​ណា​ពុក​ម៉ែណា!"

  • 2017-02-08 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កា​រ​ចាក​ចេញ​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស​របស់​​អ្នក​នាង យក់ ថិត​រដ្ឋា និង ឈិត​ សុវណ្ណ​បញ្ញា គឺ​ជា​ប្រ​ធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​ដើម​ខែ​ កុម្ភៈ នេះ​។ ដោយ​សារ​តែ​ឃើញ​ការ​ចាក​ចេញ​របស់​តារា​ចម្រៀង​ហង្ស​មាស​ជា​បន្ត​បន្ទាប់​ធ្វើ​ឲ្យ​លោក នៅ ស៊ីនឿន បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​ លោក​មិន​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​ទេ​ តែ​លោក​សុំ​ឲ្យ​ហង្ស​មាស​លើក​ស្ទួយ​តារា​ចម្រៀង​ឲ្យ​ស្មើ​​គ្នា​។

អតីត​គូ​ស្នេហ៍​ សុផា លីនដា ប្រាប់​ Sabay​ មុន​នេះ​ថា​ លោក​មិន​ចង់​​ចាក​ចេញ​ឡើយ​ ទោះ​បី​ជា​ទ្រនំ​ហង្ស​មាស​ចេញ​បទ​ចម្រៀង​យឺត​សម្រាប់​លោក​ពិត​មែន​ តែ​ហង្ស​មាស​ជា​ទ្រ​នំ​មួយ​រឹង​មាំ​ និង​សែន​កក់​ក្ដៅ​បំផុត​សម្រាប់​រូប​លោក​ ហើយ​លោក​ក៏​មិន​ចោល​​ហង្ស​មាស​ដែល​ជា​ឆ្នាំង​បាយ​ចាស់​ដែរ។ ហើយ​លោក​សង្ឃឹម​ថា​ការ​អត់​ធ្មត់​ និង​ការ​តស៊ូ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​នេះ​ នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា និយាយ​ក្នុង​ន័យ​ធៀប​ថា "ស្រឡាញ់​កូន​ឲ្យ​ស្មើគ្នា​ណា​ពុក​ម៉ែ​ ព្រោះ​យើង​ជា​គ្រួសារ​តែ​មួយ​ កូន​សុំ​បាន​ទេ​កូន​មិន​ចង់​ឃើញ​គ្រួសារ​យើង​បែក​បាក់​គ្នា​ទៀត​ទេ"៕

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់