_medium.jpg)
- 2017-03-02 23:05:10
- ជីវិតតារា
អ៊ុន អាលីហ្សា ផ្អាកការងារសិល្បៈចូលបម្រើកងទ័ព
- 2017-03-02 23:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន អាលីហ្សា ផ្អាកការងារសិល្បៈចូលបម្រើកងទ័ព
ចន្លោះមិនឃើញ
អ៊ុន អាលីហ្សា បានប្រាប់ Sabay ថា មួយរយៈនេះនាងឈប់ទទួលថតខ្សែភាពយន្តហើយ ដោយសារតែជាប់រវល់ចូលហ្វឹកហាត់ទាហានរយៈពេល៦ខែ។
បានជា អាលីហ្សា សម្រេចចិត្តចូលហ្វឹកហាត់ទាហាន ដោយសារតែចង់ចូលរួមការងារសង្គម មួយវិញទៀតនាងបានឃើញប្រទេសមួយចំនួនសុទ្ធសឹងតែស្រីស្អាត ចូលហាត់ទាហាន ទើបនាងបានសម្រេចចិត្តដូច្នេះ។"សម្រាប់នៅស្រុកខ្មែរយើងអត់មានស្រីស្អាតចូលធ្វើទាហានទេ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប ខ្ញុំចង់ចូលរួមការពារប្រទេសជាតិដូចនារីមួយចំនួននៅលើពិភពលោកដែរ"។ អ៊ុន អាលីហ្សា ថ្លែង។
តារាសម្ដែងស្រីវ័យម្ភៃឆ្នាំជាងបន្តថា មុននឹងសម្រេចចិត្តដាក់ពាក្យហ្វឹកហាត់ទាហាននេះ នាងបានគិតច្បាស់លាស់ហើយ ថារូបនាងអាចធ្វើបានទោះបីជាជួបការលំបាកខ្លះក៏នាងមិនរាថយដែរ នឹងខិតខំប្រឹងប្រែងឲ្យពីសមត្ថភាព។ ជុំវិញការចូលវឹកហាត់ទាហាននេះដែរ អាលីហ្សា សម្រេចចិត្តចូលដោយខ្លួនឯងផ្ទាល់មិនមានការជំរុញលើកទឹកចិត្តពីគ្រួសារនោះទេ ម្យ៉ាងទៀតនាងក៏គ្មានខ្សែលោកហិតជាទាហានដែរ។
ក្រោយពីហ្វឹកហាត់ទាហានចប់ អាលីហ្សា នឹងត្រឡប់មកសម្ដែងខ្សែភាពយន្តដូចធម្មតាវិញដាច់ខាតនាងមិនបោះបង់ការងារសិល្បៈចោលឡើយ គឺចាប់យកទាំងពីរទាំងការងារសម្ដែង និងការងាររដ្ឋ។ នាង បញ្ជាក់៕