
- 2017-03-26 20:17:25
- ជីវិតតារា
កាន់តែក្ដុកក្ដួល! អ៊ាម វន្នី បញ្ចេញសារពីរឿង ១៦ឆ្នាំមុនកើតលើសាច់ញាតិ ឥឡូវមកកើតលើខ្លួនឯង
- 2017-03-26 20:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែក្ដុកក្ដួល! អ៊ាម វន្នី បញ្ចេញសារពីរឿង ១៦ឆ្នាំមុនកើតលើសាច់ញាតិ ឥឡូវមកកើតលើខ្លួនឯង
ចន្លោះមិនឃើញ
ក្រោយគ្រោះអគ្គីភ័យឆេះផ្ទះខ្ទេចគ្មានសល់កាលពី២ថ្ងៃមុន អ៊ាម វន្នី បានបង្ហោះសារមួយពីទុក្ខសោក និងការចងចាំពីគ្រោះអគ្គីភ័យដែលធ្លាប់ជួបប្រទះពីមុន។
វន្នី បានលើកប្រវត្តិអតីតកាលដែលសាច់ញាតិរបស់លោកម្នាក់បានជួបហេតុការណ៍ដ៏រន្ធត់នេះ ហើយហេតុការណ៍នៅដក់ជាប់អារម្មណ៍លោកមកដល់បច្ចុប្បន្ន និងមិននឹកស្មានថា វាបានមកកើតលើរូបលោក និងគ្រួសារឡើយ!។
“ខ្ញុំមិនបាននៅក្នុងហេតុការណ៍ភ្លើងឆេះនេះទេ តែខ្ញុំបានលឺសម្រែកស្រែកឲ្យជួយតាមទូរសព្ទ ខ្ញុំលឺតែសំឡេងស្រែកថា ជួយម៉ែខ្ញុំផង ភ្លើងឆេះអស់ហើយ គ្រាន់តែលឺ ខ្ញុំធ្លាក់ថ្លើមក្ឌុកបាត់ហើយ...!”។ អានសារទាំងស្រុងរបស់ អ៊ាម វន្នី ខាងក្រោម៖
ផ្ទះរបស់តារាចម្រៀង អ៊ាម វន្នី នៅស្រុកកំណើត ត្រូវបានភ្លើងលេបត្របាក់កាលពីយប់ថ្ងៃទី ២៤ មីនា ដោយសារទុស្សេរខ្សែភ្លើង។ តាមតារា Original Song រូបនេះប្រាប់ ទំហំនៃការខូចខាតផ្ទះដែលឆេះម្ដុំផ្សារថ្មគោលខេត្តបាត់ដំបងនេះ គឺខ្ទង់១ម៉ឺនដុល្លារ និងមិនបានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ទេ គ្រាន់តែម្ដាយក្មេករបស់លោកត្រូវរបួសរលាកដៃនៅពេលដែលលោកស្រីព្យាយាមជួយពន្លត់៕