
- 2017-04-11 18:55:23
- ជីវិតតារា
ច្រៀង Cover ដាក់ Facebook លេងៗសោះ រ៉ា បូទី មានឱកាសរះនៅសាន់ដេ
- 2017-04-11 18:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រៀង Cover ដាក់ Facebook លេងៗសោះ រ៉ា បូទី មានឱកាសរះនៅសាន់ដេ
ចន្លោះមិនឃើញ
រ៉ា បូទី ជាអ្នកចម្រៀងថ្មីដែលទើបមានវត្តមាននៅផលិតកម្មសាន់ដេ ដែលតាមនាងប្រាប់ Sabay ថា ប្រវត្តិនៃការចូលសិល្បៈរបស់គឺផ្ដើមចេញពីការច្រៀងបង្ហោះលើ Facebook។
នាងនិយាយថា កន្លងមក នាងត្រូវបានគេស្គាល់តាមរយៈការច្រៀងបង្ហោះលើ Facebook របស់នាង ដែលមានអ្នកតាមដានជាង៥ម៉ឺននាក់ ប៉ុន្ដែគណនីនោះ ត្រូវបានខូច(Error) ទៅហើយ ។ "ពីដំបូងឡើយបងច្រៀងលេងដាក់បង្ហោះនៅលើ Facebook ហើយក៏ខាងថៅកែផលិតកម្មគាត់ចាប់អារម្មណ៍ ក៏ហៅបងចូលច្រៀងតែម្ដងទៅ"។ រ៉ា បូទី ថ្លែង។
ក្រៅពីនេះ នាងបញ្ជាក់ថា នាងក៏ត្រូវបានប្រិយមិត្តស្គាល់តាមរយៈចម្រៀងមួយបទដែលមានចំណងជើងថា "អ្នកចាកចេញក៏ឈឺចាប់ដែរ" ព្រោះនេះជា OST ក្នុងភាពយន្តមួយ ហើយនេះក៏អាចជាមូលហេតុមួយដែលនាងមានឱកាសត្រូវថៅកែផលិតកម្មខាងលើមើលឃើញរូបនាងដែរ។
មិនមែនត្រឹមតែប៉ុណ្ណោះ អ្នកចម្រៀងវ័យ២៣ឆ្នាំរូបនេះលើកឡើងថា៖ "តាមពិតទៅបងធ្លាប់ចូលប្រលងកម្មវិធីមួយនៅ CTN ពេលនោះ បានជាប់លេខ១ ៤នាក់តែកាលហ្នឹងនៅក្មេងពេកទើបម៉ាក់មិនទាន់ឲ្យប្រឡូក"។ បូទី បានចូលរួមជាមួយ សាន់ដេ បានជាងកន្លះឆ្នាំហើយ ហើយមកទល់ពេលនេះ នាងចេញបានបទចម្រៀង ៦បទ ក្នុងនោះបទ "លាហើយការឈឺចាប់" ទទួលបានការគាំទ្រខ្លាំងជាងគេ៕