• 2017-04-11 19:07:58
  • ជីវិតតារា

ជា សុវណ្ណនរាហ៍ សារភាព​ត្រង់​ៗ​ថា តូតា មាន​ចំណុច​ទាក់​ទាញ​លោកខ្លាំង

  • 2017-04-11 19:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា សុវណ្ណនរាហ៍ បាន​និយាយ​ត្រង់​​ៗ​ដោយ​គ្មាន​លាក់​លៀម​ថា​ លោក​ពិត​ជា​ស្រឡាញ់​ពេញ​ចិត្ត​ភាព​ក្រមិចក្រមើម​ តូតា ខ្លាំង​ណាស់​​ ជា​ពិសេស​ពេល​ចាប់​ដៃ​គូ​សម្ដែង​ជា​មួយ​គ្នា​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ជួប​ស៊យ" រូប​នេះ​បន្ត​ថា​ ឆ្លង​កាត់​តាម​ការ​ដាក់​ពិន្ទុ​ពី​​ទស្សនិកជន​មួយ​ចំនួន​តាម​រយៈ​សង្គម​ហ្វេស​ប៊ុក ​​​​បាន​លើក​ឡើង​ថា ​តារា​ស្រី​ ដែល​សម្ដែង​ទៅ​សម​​ស៊ី​ចង្វាក់​គ្នា​ជាមួយ​លោក​​នោះ​ គឺ​អ្នក​នាង​ សុខ សោម៉ាវត្តី និង​កញ្ញា តូតា។

​តែ​សម្រាប់ ជា សុវណ្ណនរាហ៍ មាន​កា​រ​យល់​ឃើញ​ខុស​ពី​ទស្សនិកជន​ លោក​ថា៖ "តារា​ស្រី​រូប​ណា​ក៏​ខ្ញុំ​អាច​សម្ដែង​បាន​ដែរ​មិន​ថា​ សាឡាត់ ស្រីឡាង តូតា សុខ សោម៉ាតី និង​តួ​ស្រី​មួយ​ចំនួន​ទៀត​នោះ​ទេ​ គឺ​ខ្ញុំ​អាច​សម្ដែង​បាន​ទាំង​អស់​បាទ​។ តែ​ទាស់​ត្រង់​ថា​ តួ​ស្រី​ទាំង​អស់​ហ្នឹង​ខ្ញុំ​ពេញ​ចិត្ត​ កញ្ញា​​ តូតា ជា​ង​គេ​ ពេល​ដែល​ខ្ញុំ​លេង​ជា​មួយ​គាត់​ ខ្ញុំ​សុំ​លាក់​សិន​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​គាត់​​"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់