
- 2017-04-13 01:13:44
- ជីវិតតារា
ដំណើរកម្សាន្តរបស់ Mark និង Kimberly ផ្អែមល្ហែមជាងស្ករទៀត
- 2017-04-13 01:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរកម្សាន្តរបស់ Mark និង Kimberly ផ្អែមល្ហែមជាងស្ករទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីមានពាក្យរិះគន់ច្រើនដូចព្យុះពាក់ព័ន្ធនឹង Kimberly ដែលត្រូវបានជ្រើសរើសជាតួអង្គទេពធីតាឆ្នាំថ្មីមក ឥលូវនេះ ចំនួនអ្នករិះគន់ក៏បានស្ងាត់ទៅវិញ។
ងាកមកមើល តារាស្រីរូបនេះវិញ បើទោះជាមានពាក្យរិះគន់មកលើនាងយ៉ាងណាក៏ដោយ ក៏នាងមិនបានខ្វល់ចិត្តពីបញ្ហានេះដែរ ។ ផ្ទុយទៅវិញ កាលពីម្សិល នាង និង Mark Prin ដែលជាគូស្នេហ៍បានទៅលម្ហែកាយនៅឯសមុទ្រយ៉ាងមានក្ដីសុខ។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលគូស្នេហ៍មួយគូនេះបានបង្ហោះ បានបង្ហាញពីភាពសប្បាយរីករាយនឹងពេលវេលាមួយនេះណាស់។ ក្រៅពីទេសភាពស្រស់ស្អាតនៅសមុទ្រ ពួកគេក៏បានបង្ហាញរូបភាពផ្អែមល្ហែមស្អិតល្មួតជាមួយគ្នាដែរ ដែលធ្វើឲ្យអ្នកមើល ឃើញហើយច្រណែននឹងគូស្នេហ៍មួយគូនេះណាស់៕