_medium.jpg)
- 2017-04-24 19:41:29
- ជីវិតតារា
យ៉ែម សំអូន បញ្ចេញរូបភាពផ្អែមល្ហែមជាមួយ អ៊ុន អាលីហ្សា នៅលើទឹកដីអូស្ត្រាលី
- 2017-04-24 19:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ែម សំអូន បញ្ចេញរូបភាពផ្អែមល្ហែមជាមួយ អ៊ុន អាលីហ្សា នៅលើទឹកដីអូស្ត្រាលី
ចន្លោះមិនឃើញ
មុននេះបន្តិចលោក យ៉ែម សំអូន បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយកញ្ញា អ៊ុន អាលីហ្សា ព្រមទាំងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាផង។
បើតាមប្រភពស្និទ្ធស្នាលបានឲ្យដឹងថាលោក យ៉ែម សំអូន និង កញ្ញា អ៊ុន អាលីហ្សា បានស្កាត់ជួបគ្នានៅលើទឹកដីអូស្ត្រាលី បន្ទាប់ពីធ្វើខួបកំណើតឲ្យកូនស្រីរួចភ្លាម។ "តាមខ្ញុំដឹងបង អូន គាត់ទៅ អូស្ត្រាលី ធ្វើខួបកំណើតឲ្យកូនស្រីគាត់រយៈពេល៤ថ្ងៃ ឆ្លៀតក្នុងឱកាសហ្នឹងគាត់បានស្កាត់ទៅជួប អ៊ុន អាលីហ្សា តែម្ដងទៅ ព្រោះនាងនៅទីហ្នឹងស្រាប់"។
ប្រភពដដែលបានអះអាងថា ពួកគេទាំងពីររូបនេះបានណាត់ជួបគ្នានៅទីក្រុងស៊ីដនី ព្រមទាំងបណ្ដើរគ្នាដើរលេងយ៉ាងសប្បាយរីករាយ ដូចគូស្នេហ៍ថ្មោងថ្មីកំពុងតែយល់ចិត្តយល់ថ្លើមគ្នាទៀតផង។ ភាពស្និទ្ធស្នាល របស់តារាប្រុសស្រី១គូនេះ បន្ទាប់ពីពួកគេទាំងពីរ នៅម្នាក់ឯងរៀងៗខ្លួន ក្នុងនោះ យ៉ែម សំអូន ក៏រស់បែកគ្នាជាង១ឆ្នាំមកហើយ ក្រោយមានជម្លោះនឹងគ្នា ហើយត្រូវ យ៉ាន លីនដា ចុះចោលទៅនៅអូស្ត្រាលីបាត់។
ដោយឡែក អ៊ុន អាលីហ្សា វិញ ក៏មិនសូវខុសគ្នាដែរ ក្រោយនាងទើបបែកបាក់ស្នេហាជាមួយសង្សារដែលគេដឹងថា ជាថៅកែកាហ្វេម្នាក់។ ការបែកបាក់នេះ អាលីហ្សា ប្រាប់ថា ដោយសារការរស់នៅមិនចុងសម្រុងនឹងគ្នា។
ដោយឡែក ជុំវិញរឿងរាវខាងលើនេះដែរ សាមីខ្លួនទាំងពីរ មិនអាចសុំការបកស្រាយបានទេ ពីទំនាក់ទំនងរវាងពួកគេទាំងពីរបានឡើយដោយទូរស័ព្ទហៅចូលមិនមានអ្នកទទួល៕