
- 2017-04-25 21:18:39
- ជីវិតតារា
នឹកចង់សើច! រឿងកំប្លែងមួយកាល TONO មកញ៉ាំបាយមុខអង្គរ
- 2017-04-25 21:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកចង់សើច! រឿងកំប្លែងមួយកាល TONO មកញ៉ាំបាយមុខអង្គរ
ចន្លោះមិនឃើញ
ក្រៅពីទទួលបានការស្វាគមន៍និងភាពស្មោះត្រង់ ព្រមទាំងបានសាកម្ហូបដ៏មានឱជារសឆ្ងាញ់របស់បងប្អូនខ្មែររួចមក តារាចម្រៀងរ៉ក់ TONO បានរំលឹករឿងកំប្លែងមួយ ដែលគ្រប់គ្នាអស់សំណើចនិងហួសចិត្ត នៅក្នុងសន្និសីទស្រាបៀ Anchor Beach Carnival 2017។
ដំណាលនៃរឿងកំប្លែងនោះគឺថា៖
កាលពីព្រឹកថ្ងៃទី២៦ លោកនិងក្រុម The Dust បានចុះមកដល់ប្រលានយន្តហោះសៀមរាបបន្ទាប់មកតម្រង់ទៅអង្គរវត្ត។ ដល់ភ្លាមឃ្លានបាយភ្លាម ពួកគេក៏ឈប់ញ៉ាំនៅមុខអង្គរសិន។ ម្ហូបមានច្រើនមុខមែនទែនដូចជា ប្រហុកអាំង ត្រីអាំង ម្ជូរក្តាត ទាំងអស់នេះលោកអាចញ៉ាំបាន។ ប្លែកតែម្យ៉ាងកំពុងតែញ៉ាំបណ្ដើរមាន បងស្រីម្នាក់មកសួរថា៖
បងស្រីម្នាក់៖ "TONO ញ៉ាំតែក្រូចឆ្មារទេ"?
TONO នឹកក្នុងចិត្តមួយភ្លែតថាល្ងាចឡើងច្រៀងផង បើបានដាក់ទឹកតែក្រូចឆ្មាប្រហែលបានជ្រះក ក៏តបទៅវិញថា៖ "ចឹងសុំយកទាំងអស់គ្នាតែហ្មងទៅ"។
មួយសន្ទុះក្រោយមកអ្នកលក់ក៏យកផ្លែដូងឲ្យម្នាក់មួយៗ លោកនិងក្រុម The Dust ស្រលាំងកាំងនិងឆ្ងល់ថានៅខ្មែរ តែក្រូចឆ្មា គេផឹកដូងនឹងមែន។ គ្រប់គ្នាដែលនៅក្នុងសន្និសីទកាសែតថ្ងៃទី២៦ មីនា ខេត្តសៀមរាបនាំគ្នាសើចគឹលតែម្តង៕