
- 2017-05-10 19:51:44
- ជីវិតតារា
ស្មានមិនដល់ ហក់ចូលហូលីវូដដំបូង David Beckham ត្រូវគេរិះគន់បែកផ្សែងយ៉ាងនេះ!
- 2017-05-10 19:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ ហក់ចូលហូលីវូដដំបូង David Beckham ត្រូវគេរិះគន់បែកផ្សែងយ៉ាងនេះ!
ចន្លោះមិនឃើញ
តារាបាល់ទាត់ និងម៉ូដែលដ៏ល្បីលោក David Beckham បានបង្ហាញខ្លួនដំបូងនៅក្នុងឃ្លីបវីដេអូ Trailer សម្រាប់រឿង King Arthur ដែលធ្វើឲ្យមានការរិះគន់យ៉ាងច្រើន។
David បានចាប់ផ្ដើមក្នុងសិល្បៈសម្ដែង ជាមួយនឹងមិត្តភក្តិ គឺលោក Guy Ritchie ដែលជាអ្នកដឹកនាំរឿងនេះតែម្ដង រួមបញ្ចូលទាំងតារាហូលីវូដល្បីៗដូចជា លោក Charlie Hunnam និងលោក Eric Bana ដែលនឹងចាប់ដាក់បញ្ចាំងនៅសប្ដាហ៍ក្រោយនេះ។
ជាក់ស្ដែងនៅក្នុងឃ្លីបវីដេអូនេះគឺ បង្ហាញអំពី King Arthur ដែលបម្រុងនឹងដកដាវ។ ពេលនោះតួអង្គដែលសម្ដែងដោយ David Beckham បាននិយាយទៅកាន់ King Arthur ដោយប្រើសំឡេងតុងអង់គ្លេសបុរាណ។
ត្រង់កន្លែងនេះហើយ ដែលធ្វើឲ្យគេចាប់ផ្ដើមរិះគន់ការសម្ដែងរបស់អតីតកីឡាករបាល់ទាត់ម្នាក់នេះ ថាសម្ដែងមិនល្អ ពេញបណ្ដាញសង្គម ជាពិសេស Twitter។ មានអ្នកប្រើ Twitter ម្នាក់បានសរសេរថា៖ "នេះគឺការសម្ដែងមួយដ៏អន់បំផុត ដែលខ្ញុំធ្លាប់ឃើញ"។ ម្នាក់ទៀតបានសរសេរថា៖ "ទើបតែឮដំណឹងពីឃ្លីបវីដេអូរបស់ David Beckham សម្ដែងក្នុងរឿងថ្មី ព្រះអើយពិតជាពិបាកមើលណាស់។" ក្រៅពីនេះ នៅមានមតិរិះគន់ជាច្រើនទៀត។
ក៏ប៉ុន្តែ ក៏មានអ្នកគាំទ្រមួយចំនួនដែលសរសើរការសម្ដែងរបស់លោកផងដែរ ដូចជាអ្នកលេង Twitter ម្នាក់បានសរសេរថា៖ "David Beckham សម្ដែងក្នុងរឿង King Arthur?? អីចឹងខ្ញុំត្រូវតែទៅមើលរឿងនេះ"។ ម្នាក់ទៀតបានសរសេរថា៖ "អ្នកគ្រប់គ្នាយល់ពីអ្វីដែល Beyonce មានន័យទៅកាន់ស្ត្រី David Beckham គឺមានន័យអីចឹងសម្រាប់ខ្ញុំ។ ចង់តែមើលរឿង King Arthur ឥឡូវនេះទេ"៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះការសម្ដែងរបស់ David Beckham?
ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖