• 2017-05-16 03:59:26
  • ជីវិតតារា

កូន​ប្រុស​នាយ ​ហុង​ដា​ ប្រឈម​នឹង​ជាប់​ទោស​អស់​មួយ​ជីវិត

  • 2017-05-16 03:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​នេះ ជន​សង្ស័យ​ អឿន​ សុខខេន និង​គូកន​ត្រូវ​បាន​ចូល​​ខ្លួន​សាក​សួរ​នៅ​សាលា​ដំបូង​ ដែល​លទ្ធ​ផល​ គឺ​អ្នកទាំងពីរ​ត្រូវ​បាន​សម្រេច​ឃុំខ្លួន​ជាបណ្ដោះអាសន្ន​ ក្រោម​បទចោទប្រកាន់​ "​ឃាតកម្ម​គិត​ទុកជា​មុន"​ ដែល​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​អស់​មួយជីវិត។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​លាង សំណាត់​ បាន​ចេញដីកា​​​សម្រេច​​​​ឃុំខ្លួន​​​ជាបណ្តោះអាសន្ន​ នៅពន្ធនាគារព្រៃ ស ក្រោម​បទ​ចោទប្រកាន់​ "ឃាតកម្ម​គិត​ទុកជា​មុន" តាម​មាត្រា​២០០​ នៃ​ក្រម​​ព្រហ្ម​ទណ្ឌ​​។ រីឯ​សង្សារ​​​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ "​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន" តាម​មាត្រា ​២៩ និង​ មាត្រា ​​២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​» ដែលបទ​ល្មើស​​នេះ ​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នា​គារ​​អស់​មួយ​​ជីវិត ។

មក​ដល់​ពេល​នេះ ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​មណ្ឌល​ "ម១" និង គូស្នេហ៍​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល "ម២" ដែល​នាង​ជាប់​ចោទ​​ពី​បទ" សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន"៕

អត្ថបទ៖ សុខណា

មតិយោបល់