_medium.jpg)
- 2017-05-18 02:06:43
- ជីវិតតារា
DJ កូនកណ្ដុរ ពោលពាក្យខ្មាសនាយ ចឺម ខ្លាំងណាស់(មានវីដេអូ)
- 2017-05-18 02:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ កូនកណ្ដុរ ពោលពាក្យខ្មាសនាយ ចឺម ខ្លាំងណាស់(មានវីដេអូ)
ចន្លោះមិនឃើញ
ទោះបីជា DJ កូនកណ្ដុរចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំទៅហើយក្ដី តែបើនិយាយពីប្រាក់ចំណូលវិញលោកមានអារម្មណ៍ថាខ្មាសនាយ ចឺម ខ្លាំងណាស់ អត់ចង់និយាយសោះ។
DJ កូនកណ្ដុរ បានប្រាប់ Sabay ថា មូលហេតុដែលខ្មាសនាយ ចឺម ដោយសារតែលោកគិតថា ខ្លួនប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ មិនគួរណារកប្រាក់ចំណូលបានចាញ់នាយ ចឺម សោះ។ "ខ្ញុំអត់ចង់និយាយទេ ពីរឿងចំណូលបើនិយាយទៅ ខ្មាស ចឺម ខ្លាំងណាស់ គាត់ច្រៀងតែ ៣ ទៅ៤-៥ បទតែប៉ុណ្ណោះ ស្មើនឹងខ្ញុំធ្វើការមួយខែ"។តួអង្គក្នុងរឿង "អាមោកលក់ម៉ាំ" ថ្លែង។
កណ្ដុរ និយាយថាខ្មាស នាយ ចឺម មិនបានន័យថាខ្លួនច្រណែននោះទេ ព្រោះទំនាក់ទំនងលោកជាមួយ នាយ ចឺម ស្រឡាញ់ រាប់អានគ្នាដូចបងប្អូនបង្កើត តែអ្វីដែលសំខាន់គឺពឹងទៅលើសមត្ថភាព គំនិតច្នៃប្រឌិត និងទេពកោសល្យ។
នាយ ចឺម អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុង១ខែៗពិការងារកំប្លែង សម្ដែង ចម្រៀង និងការងារច្រៀងកាត់សក់។ ដោយឡែកឌីជេ កូនកណ្ដុរវិញ គឺទាបជាងឆ្ងាយ ហើយនោះជាមូលហេតុដែលនាយបដិសេធប្រាប់ពីខ្ទង់ចំណូលពិតប្រាកដរបស់ខ្លួនប្រចាំខែ។
ទស្សនា វីដេអូ DJ កណ្ដុរ ខ្មាសនាយ ចឺម ខាងក្រោមនេះទាំងអស់គ្នា៖