_medium.jpg)
- 2017-05-18 19:28:18
- ជីវិតតារា
តារាចម្រៀងហង្សមាស២គូនេះ ចាប់ដៃគ្នាអត់លែងឆ្នាំ២០១៧នេះ
- 2017-05-18 19:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងហង្សមាស២គូនេះ ចាប់ដៃគ្នាអត់លែងឆ្នាំ២០១៧នេះ
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសស្រីផលិតកម្មរស្មីហង្សមាស២គូ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះ មាន Step នី រតនា រ៉េត ហ្សូសាណា និង ឈិន មានិច្ច ក្រោយពីពួកគេចាប់ដៃគូសម្ដែង និងច្រៀងជាមួយគ្នាជាបន្តបន្ទាប់។
ជាក់ស្ដែងថ្មីៗនេះ Step និង រ៉េត ហ្សូសាណា ត្រូវបានផលិតកម្មរស្មីហង្សមាស តម្រូវឲ្យពួកគេទាំងពីរចាប់ដៃគូសម្ដែងជាតួឯកលើកដំបូងជាមួយគ្នាក្នុងខ្សែភាពយន្តមួយ ដោយមានអ្នកនាង ពេជ្រ សោភា សម្ដែងជាតួបងស្រីក្នុងរឿងនេះផងដែរ។
Step បានប្រាប់ Sabay ថា ក្រៅពីចាប់ដៃគ្នាថតខ្សែភាពយន្តជាមួយ រ៉េត ហ្សូសាណា ហើយនោះ លោកក៏មានបទចម្រៀងត្រៀមចេញជាមួយគ្នាសម្រាប់ឆ្នាំ២០១៧ផងដែរ ។ "បាទសម្រាប់ឆ្នាំនេះ ខ្ញុំ និង សាណា មានសាច់រឿងសម្ដែងជាមួយគ្នា និងបទចម្រៀងចេញក្នុងពេលឆាប់ៗនេះហើយបង។ ចំណែករឿងដែលខ្ញុំថតជាមួយគាត់សុំលាក់ចំណងជើងសិនបង"។ Step ថ្លែង។
ដោយឡែក នី រតនា និង ឈិន មានិច្ច វិញក្រោយពីចេញបទ "នារីក្នុងសុបិនបងគឺជាអ្នកណា?” និង បទ "នារីក្នុងសុបិនបង គឺជាអូន" រួចមក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដោយសារតែអ្នកទាំងពីរសម្ដែងទៅស៊ីចង្វាក់គ្នាបានល្អ។
កន្លងមក ឈិន មានិច្ច បានប្រាប់ Sabay ថា នៅពេលមានកម្មវិធីប្រគំតន្ត្រី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តម្ដងៗ ទាំងម្ចាស់ក្រុមហ៊ុន និងអ្នកគាំទ្រតែងតែសុំឲ្យនាង និង នី រតនា ចាប់ដៃគូច្រៀងរួមគ្នាស្ទើរតែគ្រប់កម្មវិធី។
"បន្ទាប់ពីបទ "នារីក្នុងសុបិនបងគឺជាអ្នកណា?” និងបទ "នារីក្នុងសុបិនបង គឺជារូបអូន" ខ្ញុំ និងគាត់(នី រតនា) នឹងចេញបទច្រៀងជាច្រើនបទទៀតរួមគ្នា នៅពេលខាងមុខនេះបង"។ ឈិន មានិច្ច និយាយ៕