• 2017-06-01 16:14:00
  • ជីវិតតារា

១ឆ្នាំ ៣៦៥ថ្ងៃ មាន​ថ្ងៃ​១​ដែល​ គូម៉ា ខ្លាច​បំផុត​​!

  • 2017-06-01 16:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​អតីត​កាល​រីក​រាយ និង​ស្រមោល​នៃ​ភាព​ឈឺ​ចាប់​រៀងៗខ្លួន។ ដូច្នោះ​ហើយ គូម៉ា បាន​​ប្រាប់​ថា ថ្ងៃ​ដែល​លោក​ក្រៀម​ក្រំ ​ឈឺ​ចាប់​ ហើយ​ចាំ​មិន​ភ្លេច​នោះ​ គឺ​ជា​​ថ្ងៃ​ ១៤ កុម្ភៈ ដែល​យុវវ័យ​ដទៃ​គេ​សប្បាយ​ក្អាក​ក្អាយទៅ​វិញ ។

គូម៉ា រៀប​រាប់​មក​កាន់ ​Sabay ថា​ ថ្ងៃ​១៤ កុម្ភៈ​ វា​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ប៉ុន្តែ​ វាក៏​ជា​ថ្ងៃ​ដែល​សោកសង្រេង​បំផុត​ចំពោះ​លោក​ និង​គ្រួសារក្នុង​មួយ​ជីវិត​នេះ​ ព្រោះ​វា​ជា​ថ្ងៃ​ដែល​ពិភព​លោក​បាន​ឆក់យក​ជីវិត​​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ឡើយ​​។

“បាទ​បង​​ បើ​គិត​មក​ដល់​ពេល​នេះ​ លោក​ប៉ា​ខ្ញុំ​គាត់​បាន​ ស្លាប់​បាត់​បង់​ជីវិត​ រយៈ​ពេល​ ៨ ឆ្នាំ​។ ហើយ​គាត់​បាន​​​ទៅ​ចោល​ខ្ញុំ​គ្មាន​ថ្ងៃ​វិល​វិញ​​ចំ​ថ្ងៃ​ ១៤ កុម្ភៈ​ នេះ​តែ​ម្ដង​ ដោយ​ជំងឺ​​សួត និង​បេះ​ដូង​។ ជា​រៀង​រាល់​ឆ្នាំ​ ឲ្យ​តែ​ដល់​ថ្ងៃ​នេះ​ខ្ញុំ​តែង​តែ​នឹក​ឃើញ​ការ​ស្លាប់​របស់​ប៉ា​ខ្ញុំ​ជា​និច្ច​ មិន​អាច​បំភ្លេច​បាន​ឡើយ​"។ គូម៉ា បន្ថែម​។

ម្ចាស់​បទ "មនោសញ្ចេតនាក្បត់​" បញ្ជាក់​ថា​ ឪពុករបស់​ខ្លួន​​បាន​ទទួល​អនិច្ចកម្មកាល​ពី​​ថ្ងៃ​ទី​ ១៤ ខែ កុម្ភៈ ឆ្នាំ ២០០៩ បន្ទាប់​ពី​រូប​លោក​ប្រឡង​​ជា​តារា​ចម្រៀង​ក្នុង​កម្ម​វិធី​ ពាន​តារា​របស់​ទូរទស្សន៍​ CTN ក្នុង​ឆ្នាំ​២០០៨ បាន​១​ឆ្នាំ​។ ការ​ប្រឡង​នោះ គឺ​ជា​​​ការ​ជំរុញ​ និង​ជួយ​ជ្រោមជ្រែង​ពីអ្នក​មាន​គុណ​របស់​លោក​រូប​នោះ អីចឹង​ហើយ ទើប​ឲ្យ​តែ​ដល់​ថ្ងៃ​នោះ លោក​នឹក​ឪពុក​របស់​លោក​ខ្លាំង​ណាស់​៕​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់