
- 2017-06-03 03:08:11
- ជីវិតតារា
David Beckham រងការរិះគន់ ព្រោះបង្ហោះរូបថើបបបូរមាត់កូនស្រី
- 2017-06-03 03:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
David Beckham រងការរិះគន់ ព្រោះបង្ហោះរូបថើបបបូរមាត់កូនស្រី
ចន្លោះមិនឃើញ
ថ្មីៗនេះអតីតកីឡាបាល់ទាត់និងជាតារាម៉ូដែល David Beckham បានបង្ហោះរូបថតថើបបបូរមាត់កូនស្រីអាយុ៥ឆ្នាំខ្លួនទៅលើបណ្ដាញសង្គម Instagram ដោយសង្ឃឹមថា អ្នកគាំទ្រខ្លួន និងពេញចិត្តរូបនេះដែលបង្ហាញពីអារម្មណ៍ស្រលាញ់ខ្លួនចំពោះកូនស្រី។
ផ្ទុយទៅវិញ តារារូបនេះត្រូវបានអ្នកគាំទ្រជាច្រើននិយាយពីរូបថតនេះថា ធ្វើបែបហ្នឹងមិនសមទាល់តែសោះ និង ចម្លែកទៀតផង។
ប៉ុន្តែក៏មានក្រុមឪពុកម្ដាយមួយចំនួនក៏បាននិយាយតបតទៅកាន់អ្នកទាំងនោះផងដែរ ដោយនិយាយថា វាមិនខុសអ្វីទេសម្រាប់ "ក្ដីស្រលាញ់ច្រើន" នៅក្នុងពិភពលោកនេះ។
ចំពោះពាក្យពេចន៍ដែលអ្នកមិនចូលចិត្តបានបង្ហាញនៅកន្លែងបញ្ចេញមតិនោះ គឺថាឲ្យ Beckham ខ្លាំងៗ។ អ្នកមិនពេញចិត្តម្នាក់បានបញ្ចេញមតិថា៖ "ហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះ? ពួកយើងមិនចង់ឃើញវាទេ។" ម្នាក់ទៀតបានថា៖ "បើនិយាយឲ្យត្រង់ថើបកូនស្រីចំបបូរមាត់អីចឹង មើលទៅដូចជាចម្លែកបន្តិច"។
យ៉ាងណា អ្នកខ្លះបាននិយាយតបតជួយតារារូបនេះផងដែរ ដោយនិយាយថា គ្រាន់តែធ្វើប៉ុណ្ណឹងវាមិនមានបញ្ហាអ្វីនោះទេ។ អ្នកគាំទ្រម្នាក់បញ្ចេញមតិថា៖ "រូបថតនេះពិតជាគួរឲ្យស្រលាញ់ណាស់ ព្រោះបង្ហាញពីទំនាក់ទំនងល្អរវាងឪពុក និងកូនស្រីរបស់អ្នក"។ ម្នាក់ទៀតនិយាយថា៖ "កុំខ្វល់នឹង Haters ពួកគេល្ងង់ណាស់ Harper គ្រាន់តែជាក្មេងស្រីតូចមួយមិនមែនធំឯណា ហើយវាមិនមានអ្វីខុសនោះទេ"។
រហូតដល់ពេលនេះ David Beckham ហាក់ដូចជាមិនខ្វល់នឹងបញ្ហានេះទេដោយបន្សល់រូបនេះទុកនៅ Instagram ដដែល៕
ចុចអាន៖