• 2017-06-04 19:45:52
  • ជីវិតតារា

ទោះ​គេ​សើច​យំ​ Pey Pey Dy ត​ស៊ូ​សម្រេច​បំណង​ទិញ​ឡាន​ថ្មី​តម្លៃ​ក្បែរ​សែន​ដុល្លារ

  • 2017-06-04 19:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​សម្ដែង​ដែល​មាន​ប្រវត្តិ​ចេញ​ពី​តារា​ហ្វេស​ប៊ុក​ Pey Pey Dy បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា​ខ្លួន​ទើប​តែ​សម្រេច​បំណង​ដែល​ប៉ង​ទុក​មក​ជា​យូរ​មួយ​ គឺ​ទិញ​រថយន្ត​​ក្នុង​ក្តី​ស្រមៃ ដែល​មិត្ត​​មួយ​ចំនួន​គិត​ថា​ខ្លួន​ធ្វើ​មិន​បាន​។

ល្ងាចមិញ​នេះ Pey Pey Dy បានសម្រេច​បំណងខ្លួន​​ទិញ​ឡាន​ថ្មី​ ម៉ាក Audi Q7 ដែល​មាន​តម្លៃជិត ៦ម៉ឺន​ដុល្លារអាមេរិកនេះ សម្រាប់​ជា​កាដូរ​ជូន​ខ្លួន​ឯង​មុន​ថ្ងៃ​កំណើត។។

ជា​មួយ​គ្នា​នោះ​ Pey Pey Dy ​ក៏​មិន​ភ្លេច​រំលឹក​ពី​អតីតកាល​ដែរ​ថា ពេល​នៅ​ជិះ​ត្រឹម​ឡាន​ម៉ាក Morning លោក​ប្រាប់​ខ្លួន​ឯង​និង​មិត្តភ័ក្ដិ​ថា​ ឡាន​ដែល​ចង់​បាន​គឺ​ម៉ាក Audi Q7 ហើយ​មាន​មិត្ត​ខ្លះ​សើច​លោក​ទៀត​ផង តែ​លោក​នៅ​តែ​តស៊ូ​ដើម្បី​បំណង​ប្រាថ្នា​បាន​សម្រេច។

"ប្រាប់​រួច​ហើយ​គេ​សើច​ តែ​ថ្ងៃ​នេះ​បំណង​បាន​សម្រេច​ហើយ​ តស៊ូ​គង់​បាន​សម្រេច"។ តារា​កំប្លែង​ខាង​លើ​បន្ថែម។

ចុច​អាន​ព័ត៌មាន​ពេញ​និយម ខាង​ក្រោម

ក្ដុក​ក្ដួល កូន​ប្រុស​លោក អ៊ិត សេដ្ឋា...

យុគ ចិន្តា ចេញ​សារ​ពី​អាមេរិក ស្លុត​ចិត្ត​ខ្លាំង​ពី​មរណភាព អ៊ិត សេដ្ឋា ខណៈ​...

ប្រវត្តិ​កម្សត់​លោក អ៊ិត សេដ្ឋា ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ

អត្ថបទ៖ សុខណា

មតិយោបល់