
- 2017-06-06 21:13:07
- ជីវិតតារា
ក្ដៅៗ!...ចេញលទ្ធផលពីកិច្ចប្រជុំក្រុមការងារ CTN សម្រេចលើគ្រួសារលោក អ៊ិត សេដ្ឋា
- 2017-06-06 21:13:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ!...ចេញលទ្ធផលពីកិច្ចប្រជុំក្រុមការងារ CTN សម្រេចលើគ្រួសារលោក អ៊ិត សេដ្ឋា
ចន្លោះមិនឃើញ
ក្រុមការងារ CTN បានបើកការប្រជុំបន្ទាន់មួយ ដើម្បីរកដំណោះស្រាយសមស្របលើគ្រួសារលោក អ៊ិត សេដ្ឋា ដែលមានកូន៣នាក់ និងម្ដាយជរាម្នាក់ ក្រោយគ្រួសារមួយនេះអស់បង្គោល ពោលគឺលោក អ៊ិត សេដ្ឋា បានចាកចេញលឿននឹកស្មានមិនដល់ ដោយឥឡូវនេះ លទ្ធផលសម្រេចបានចេញមកហើយ។
ដំណោះស្រាយលើកិច្ចប្រជុំនោះ គឺដើម្បីធ្វើយ៉ាងណា ឲ្យក្រុមគ្រួសារមួយនេះ មានភាពកក់ក្ដៅ និងមាននិរន្តរភាពលើការប្រើប្រាស់ចំណូលចំណាយ ក្រោយពីមានការបរិច្ចាគពីសប្បុរសជននានាជាបន្តបន្ទាប់។
មុននេះបន្តិច លោកតាវ៉ិចទ័រ ប្រាប់ Sabay ថា លទ្ធផលសម្រេចក្នុងការប្រជុំដោះស្រាយពីគ្រួសារគ្មានគោលជំហរនេះ គឺបង្កើតជាមូលនិធិមួយ។
"លទ្ធផលនៃការប្រជុំ គឺក្រុមការងារបង្កើតជាមូលនិធិមួយដែលដើម្បីប្រមូលមូលនិធិ ជួយគ្រួសារគាត់ និងមានការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ នៅទូរទស្សន៍ CNC”។ លោក តាវ៉ិចទ័រ ថ្លែង។
លោកបន្តថា សម្រាប់ថវិកា ដែលទទួលបានទាំងអស់ គឺក្រុមការងារនឹងបង្កើតជាគណនីធនាគារមួយសម្រាប់តម្កល់ រួមទាំងការបង្កើតឲ្យមានគណៈកម្មការចំនួន១០នាក់សម្រាប់គ្រប់គ្រង និងចាត់ចែងចំណូលចំណាយផង។
ក្រៅពីនេះ គណៈកម្មការខាងលើ ក៏មាននាទីជួយថែរក្សា គ្រួសារដែលមានតែមនុស្សចាស់ជរា និងកុមារនេះដែរ មិនឲ្យពួកគេរស់នៅដោយអត់ឃ្លានឡើយ។
ពាក់ព័ន្ធនឹងបច្ច័យចូលបុណ្យនាថ្ងៃចុងក្រោយនេះ មិនទាន់មានការសរុបជាក់លាក់ណាមួយទេ ក្រៅពីព័ត៌មានពីការបរិច្ចាគរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តម អ្នកឧកញ៉ា និងសាធារណជនដែល Sabay ចេញផ្សាយនាថ្ងៃម្សិលមិញ ព្រោះតាមលោកតា វ៉ិចទ័រ នៅមានសប្បុរសជនចូលរួមជួយជាហូរហែរទៀត។ លោក សុវណ្ណ រិទ្ធី បញ្ជាក់ថា ក្រុមការងារ នឹងរក្សាទុកដោយម៉ត់ចត់ មុនការប្រកាសក្នុងបុណ្យ៧ថ្ងៃ៕