
- 2017-06-06 23:39:25
- ជីវិតតារា
កាន់តែក្ដុកក្ដួលពេលដឹង អ៊ិត សេដ្ឋា នៅមានក្ដីស្រមៃមួយថ្មីទៀត ដែលទើបចាប់ផ្ដើមគិត មុនស្លាប់២ថ្ងៃ
- 2017-06-06 23:39:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែក្ដុកក្ដួលពេលដឹង អ៊ិត សេដ្ឋា នៅមានក្ដីស្រមៃមួយថ្មីទៀត ដែលទើបចាប់ផ្ដើមគិត មុនស្លាប់២ថ្ងៃ
ចន្លោះមិនឃើញ
តាមលោក នៅ សុភ័ស្ស ប្រធានផ្នែកព័ត៌មាន CTN បានឲ្យដឹងថា លោក អ៊ិត សេដ្ឋា មុនស្លាប់២ថ្ងៃប៉ុណ្ណោះ បានជជែកជាមួយលោក ព្រោះមានគម្រោងដំណើរកម្មវិធីមួយរបស់លោកវិញ គឺកម្មវិធី "ទិដ្ឋភាពស្រុកខ្មែរ" ។
ជាមួយក្ដីស្រមៃមួយនេះ លោក អ៊ិត សេដ្ឋា បានមកសាកសួរពីរបៀបប្រើប្រាស់ Drone ពីលោក នៅ សុភ័ស្ស ប៉ុន្តែមិនទាន់ទាំងបានចាប់ផ្ដើមផង ស្រាប់បាត់បង់ជីវិតលឿននឹកស្មានមិនដល់ ធ្វើឲ្យលោកស្រណោះយ៉ាងខ្លាំង។
ប្រធានផ្នែកសារព័ត៌មានរូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ថា អ្វីដែលលោកស្រណោះខ្លាំងបំផុតកាលពីថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០១៧ ក្នុងអំឡុងពេលបិទយុទ្ធនាការឃោសនាបោះឆ្នោត លោក អ៊ិត សេដ្ឋា បានសួរនាំលោកច្រើនអំពីព័ត៌មានទាក់ទងនិងយន្តហោះដ្រូន ដែលត្រូវបានបង្ហោះនៅលើអាកាសដើម្បីផ្ដិតយកវីដេអូ ឬរូបភាពមួយចំនួនពីលើអាកាស។
“បងបានប្រាប់ខ្ញុំថា បង នឹងប្រើដ្រូននេះ ដើម្បីបង្កើតកម្មវិធីទិដ្ឋភាព ស្រុកខ្មែរឡើងវិញ។ តែឥឡូវបងបានទៅចោលខ្ញុំហើយ"។ នេះបើតាមលោក នៅ សុភ័ស្ស បញ្ជាក់នៅលើហ្វេសប៊ុក។
ប្រធានព័ត៌មានដដែល ប្រាប់ Sabay បន្ថែមថា កម្មវិធី "ទិដ្ឋភាពស្រុកខ្មែរ" ធ្លាប់បានបង្កើតរួចមកហើយ ប៉ុន្តែដោយសារអត់អ្នកឧបត្ថម្ភ ក៏បិទទៅវិញ។ ទើបតែថ្មីៗនេះ លោក អ៊ិត សេដ្ឋា ដែលជាអ្នកគ្រប់គ្រងកម្មវិធីនេះ ចង់បង្កើតឡើងវិញ ទើបមកសួរពីរបៀបប្រើប្រាស់យន្តហោះ Drone ពីលោក។ ប៉ុន្តែនឹកស្មានថា មិនទាន់បានធ្វើអីផង លោកបែរជាជួបរឿងយ៉ាងនេះទៅវិញ។
"មុនគាត់ស្លាប់ហ្នឹង គាត់ក៏បានប្រាប់ខ្ញុំថា គាត់ចង់បង្កើតកម្មវិធីហ្នឹងឡើងវិញ ព្រោះឥឡូវមានបច្ចេកវិទ្យានៃការថតពីលើអាកាសហ្នឹងល្អៗច្រើន អីចឹងគាត់ចង់បង្កើត...គឺគាត់ប្រាប់ខ្ញុំអីចឹង មុនគាត់ស្លាប់ហ្នឹង!"។ លោក នៅ សុភ័ស្ស បន្ថែម៕
ចុចអាននៅខាងក្រោមនេះព័ត៌មានពាក់ព័ន្ទ អ៊ិត សេដ្ឋា
ក្ដៅៗ!...ចេញលទ្ធផលពីកិច្ចប្រជុំក្រុមការងារ CTN សម្រេចលើគ្រួសារលោក អ៊ិត សេដ្ឋា
សម្ដេចតេជោ ហ៊ុន សែន រំលឹកអនុស្សាវរីយ៍ ២០ឆ្នាំ ជាមួយលោក អ៊ិត សេដ្ឋា