
- 2017-06-14 19:51:57
- ជីវិតតារា
មិនមែនលំៗទេ សំ ថារ័ត្ន បដិសេធស្នេហ៍បរទេសរាប់ភ្លេចព្រោះ...
- 2017-06-14 19:51:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនលំៗទេ សំ ថារ័ត្ន បដិសេធស្នេហ៍បរទេសរាប់ភ្លេចព្រោះ...
ចន្លោះមិនឃើញ
តារាក្បាច់គុណ សំ ថារ័ត្ន ប្រាប់ Sabay ថាមួយរយៈនេះមានបុរសជនជាតិអឺរ៉ុប ជាច្រើនមកតាមសុំស្នេហ៍នាង ថែមទាំងខ្លះសុំនាងរៀបការទៀតផងតែនាងមិនព្រម ព្រោះចិត្តនាងប្រាថ្នាតែបុរសខ្មែរប៉ុណ្ណោះ។
តួស្រីរឿង "Jailbreak:ការពារឧក្រិដ្ឋជន" បន្តថា កន្លងមកមានអ្នកតាមយកចិត្តនាងច្រើនដែរ ដោយមានទាំងបរទេស និងខ្មែរ តែខ្មែរមានតិចតួច ហើយថ្មីៗនេះមានបារាំង៣នាក់ហើយ មកសុំនាងរៀបការឆៅៗតែម្ដង។
"ផ្ញើសារមកបងពីរបីថ្ងៃមុនថា ថារ័ត្ន បើអ្នកបានគិតពី រឿងជីវិតរៀបការហើយ សុំគិតដល់ខ្ញុំ ខ្ញុំចង់បាន ថារ័ត្ន ជាប្រពន្ធ ហើយបងក៏ឆ្លើយថា អីគេ? អ្នកឯងកំពុងនិយាយពីស្អីហ្នុង? គាត់ថា គាត់និយាយមែន ឯបងក៏ប្រាប់វិញថា អូយ ខ្ញុំសុំទោសផង ខ្ញុំអត់មានទាន់គិតអារឿងរៀបការអីទេ ការងារច្រើនណាស់ បន្ទាប់មកក៏សុំរាប់គ្នាជាមិត្តតែម្ដងទៅ"។ នាង រៀបរាប់។
តួសម្ដែងវ័យ ២៦ឆ្នាំរូបនេះ បញ្ជាក់ទៀតថា សម្រាប់រឿងរៀបការទាល់តែ៣ឆ្នាំទៀតទើបនាងគិតគូរ។ ចំណែកឯ បុរសដែលនាងប្រាថ្នាវិញ គឺជាបុរសខ្មែរសុទ្ធសាធ ដែលជាអ្នកប្រយុទ្ធដូចរូបនាង ហាត់ក្បាច់គុណចម្រុះដូចនាង មានចិត្តល្អ មិនរញ៉េរញ៉ៃស្រីច្រើន យល់ការខុសត្រូវ ស្រលាញ់យកចិត្តទុកដាក់ជាមួយគ្រួសារនាង និងចេះធ្វើការងារបុរសជាច្រើន៖ ដូចជាចេះលាយស៊ីម៉ង់ត៍ តទុយយោទឹកពេលវាធ្លាយ ចេះបិទដំបូលផ្ទះពេលវាធ្លុះ ហើយចេះឲ្យលើសពី២ភាសា៕
ចុចអាន៖