
- 2017-07-18 01:33:55
- ជីវិតតារា
ស៊ូ ស៊ីរីកា ៖ បង្កើតមុខរបរលក់នំចេក នំអន្សម មិនមែនជារឿងខ្មាសគេទេ
- 2017-07-18 01:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ ស៊ីរីកា ៖ បង្កើតមុខរបរលក់នំចេក នំអន្សម មិនមែនជារឿងខ្មាសគេទេ
ចន្លោះមិនឃើញ
តារាចម្រៀងរបស់ផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា បានបង្កើតមុខរបរលក់នំខ្មែរមួយរយៈមកហើយ ដែលមាននំដូចជា នំអន្សម នំបត់ នំល្ពៅ នំចេក រួមនិងនំជាច្រើនមុខផ្សេងទៀត សរុបប្រមាណជាង១០មុខ។ ការរកស៊ីដែលអ្នកដទៃយល់ថាជាជំនួញតូចតាចនេះ ស៊ូ ស៊ីរីកា ប្រាប់ថា នាងមិនខ្មាសគេទេ ព្រោះនេះជារបររកស៊ី ជាចំណង់ចំណូលចិត្តរបស់នាង ហើយការងារនេះក៏បានរួមចំណែកលើកស្ទួយនំខ្មែរផងដែរ។
ស៊ូ ស៊ីរីកា បន្តថា ជំនួញនេះមិនចំណេញច្រើនទេ តែនាងស្រឡាញ់ និងចង់ធ្វើ ព្រោះជារបរប្លែកពីគេ ដូច្នេះហើយនាងមានតែសុំការគាំទ្រពីបងប្អូនខ្មែរទូទាំងប្រទេស ដើម្បីជួយឲ្យជំនួញដ៏តូចតាចរបស់នាងដំណើរការបានរលូន។ កញ្ញាបន្តថា នាងក៏សូមអរគុណប្រិយមិត្តដែលបានគាំទ្រ និងកុម្ម៉ង់ទិញនាពេលកន្លងមក ហើយនាងនឹងខិតខំធ្វើការងារនេះបន្តទៀត លុះត្រាតែមិនមានការផ្ដល់កម្លាំងចិត្តពីបងប្អូន៕