_medium.jpg)
- 2017-08-07 02:03:51
- ជីវិតតារា
ហេង នរៈកក្កដា ស្ទើរបោះបង់ចោលពាក់កណ្ដាលទីម្ដងៗ ព្រោះតែឈុតមួយនេះ
- 2017-08-07 02:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង នរៈកក្កដា ស្ទើរបោះបង់ចោលពាក់កណ្ដាលទីម្ដងៗ ព្រោះតែឈុតមួយនេះ
ចន្លោះមិនឃើញ
ដោយសារតែរឿង "ប្រអប់សំបុត្រចោលទុក្ខ" ធ្វើឲ្យកំលោះសង្ហា ហេង នរៈកក្កដា ស្ទើរតែរត់ចោលការសម្ដែងម្ដងៗ ព្រោះក្នុងរឿងនេះរូបគេជួបប្រទះឈុតឆាកជាច្រើនដែលនឹកស្មានមិនដល់។
ហេង នរៈកក្កដា បានប្រាប់ Sabay ថា ឆ្លងកាត់ការសម្ដែងជាច្រើនរឿងកន្លងមក នេះគឺជាលើកទី១ ដែលលោកជួបប្រទះឈុតឆាកលំបាកជាច្រើន រហូតធ្វើឲ្យរូបគេមានកូនចិត្តមួយគិតថាចង់បោះបង់ការថតនៅពាក់កណ្ដាលទីម្ដងៗ។
“ខ្ញុំថតរឿងហ្នឹងជួបឈុតឆាកលំបាកច្រើនខ្លាំងណាស់ ជាពិសេសពេលខ្ញុំលេងជាតួអង្គម្នាក់ញៀនថ្នាំ ត្រូវបានគេវាយធ្វើឲ្យរបួសស្នាម និងថ្លោះជើងសម្រាកព្យាបាលកន្លះខែ ។ និយាយឲ្យពិបាកស្ដាប់ទៅរឿងហ្នឹងខ្ញុំថតនៅផ្ទះបែកបាក់ ដេកនៅលើលាមកក៏មាន ពេលថតជួបរឿងលំបាកអ៊ីចឹង ពេលខ្លះខ្ញុំមានកូនចិត្តមួយ ចង់ឈប់ថតពាក់កណ្ដាលទី តែដោយសារក្រុមការងារល្អធ្វើឲ្យខ្ញុំមានកម្លាំងចិត្តថតរឿងបន្តទៀត"។ ហេង នរៈកក្កដា ថ្លែងបញ្ជាក់។
តួឯកប្រុសក្នុងរឿង"ព្យុះជីវិតចិត្តអ្នកលេង" បានបន្ថែមថា ទោះបីជាជួបរឿងរ៉ាវលំបាកច្រើននៅពេលសម្ដែង តែលោកសប្បាយចិត្ត នឹងទទួលយក ព្រោះនេះជាបទពិសោធន៍មួយសម្រាប់ជីវិត ក្នុងការទទួលយកអ្វីដែលថ្មីដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងវិស័យសិល្បៈ៕
ចុចអាន៖រំលឹក៤បទរបស់ យក់ ថិតរដ្ឋា ដែលផ្ទុះខ្លាំងបំផុតនៅផលិតកម្ម KH
ចុចអាន៖គូដណ្ដឹង សុខ ជំនោរ ជានរណា?
ចុចអាន៖ជុំវិញ ហេង នរៈកក្កដា