
- 2017-08-10 19:36:31
- វីដេអូ
ផ្អើលពេញហ្នឹង! បុរសម្នាក់រត់ឡើងលើឆាកពេល Britney Spears កំពុងសម្ដែង!(វីដេអូ)
- 2017-08-10 19:36:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញហ្នឹង! បុរសម្នាក់រត់ឡើងលើឆាកពេល Britney Spears កំពុងសម្ដែង!(វីដេអូ)
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងប៉ុប Britney Spears មានអារម្មណ៍ភ័យខ្លាច បន្ទាប់ពីបុរសម្នាក់បានរត់ទៅរកនាងលើឆាក កាលពីយប់ថ្ងៃពុធ នៅកម្មវិធីប្រគំតន្ត្រី "Piece Of Me” ដែលមានទីតាំងនៅ Planet Hollywood ទីក្រុង Las Vegas។
នៅក្នុងវីដេអូដែលអ្នកគាំទ្រថតបានក្នុងហេតុការណ៍នោះ Britney បានសួរអង្គរក្សទាំងត្រហេបត្រហបថា បុរសម្នាក់នោះមានកាំភ្លើងឬអត់?
ខាងស្នាក់ការប៉ូលិសប្រចាំទីក្រុង Las Vegas បានកត់សម្គាល់បុរស ដែលត្រូវបានគេចាប់កាលពីថ្ងៃពុធម្នាក់នោះថា មានអាយុ៣៧ឆ្នាំ ឈ្មោះលោក Jesse Webb នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សារព័ត៌មាន DailyMail។
ខណៈដែលមានរឿងនោះកើតឡើង Britney កំពុងតែសម្តែងលើឆាក ហើយក៏ត្រូវផ្អាកជាបណ្ដោះអាសន្ន ហើយនាងបាននិយាយដោយឆ្ងល់ថា៖ "មានរឿងអ្វីកើតឡើង?”។
បន្ទាប់មកទើបនាងសាកសួរអង្គរក្សរបស់នាងថា៖ "បុរសម្នាក់នោះមានកាំភ្លើងមែនទេ?”។
Britney Spears ត្រូវបានអមដោយអង្គរក្ស និងអ្នករាំ បណ្ដើរទៅខាងក្រោយឆាក បន្ទាប់ពីផ្អាកការសម្ដែងជាបណ្ដោះអាសន្ន ខណៈដែលបុរសម្នាក់នោះត្រូវគេចោមរោមដើម្បីចាប់ខ្លួន។
ចំពោះមូលហេតុដែលបណ្ដាលឲ្យបុរសម្នាក់នោះរត់ឡើងលើឆាក គឺមិនទាន់ដឹងនៅឡើយ៕
ហើយនេះជាវីដេអូនៅកន្លែងកើតហេតុ៖
my baby almost got attacked on stage tonight I wanna cry pic.twitter.com/pKRESY6dQT
— Emanuel Jenner (@emanueljenner) 10 August 2017