_medium.jpg)
- 2017-08-16 16:10:00
- ជីវិតតារា
នាយ ចឺម បង្ហើបរឿងប្រឡងបាក់ឌុប ២០១៧
- 2017-08-16 16:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ចឺម បង្ហើបរឿងប្រឡងបាក់ឌុប ២០១៧
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៦ កន្លងទៅ នាយ ចឺម បានអាក់ខានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ម្ដងរួចមកហើយ។ ចុះសម្រាប់ឆ្នាំនេះវិញតារាកំប្លែង និងចម្រៀងខាងលើនេះនឹងទៅប្រឡងអត់?
ជុំវិញការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៧ នាយ ចឺម បានប្រាប់ Sabay ថា នាយប្រហែលជាមិនបានទៅប្រឡងដូចឆ្នាំមុនទៀតហើយ ដោយសារតែមិនបានត្រៀមខ្លួន។ បើសិនជាមិនបានចូលរួមប្រឡងលើកនេះនាយ នឹងលើកទៅឆ្នាំក្រោយទៀត។
ម្ចាស់បទ "អ្នកអត់សង្សារលើកដៃ" បន្ថែមថា "ទោះបីជាយ៉ាងណា ខ្ញុំត្រូវតែយកសញ្ញាប័ត្របាក់ឌុបឲ្យបានបង បើឆ្នាំនេះមិនបានប្រឡង ខ្ញុំនឹងលើកទៅឆ្នាំក្រោយទៀត ព្រោះសញ្ញាប័ត្របាក់ឌុបសំខាន់ខ្លាំងណាស់"។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជាសម្រាប់ឆ្នាំ ២០១៧ នេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (ថ្ងៃទី ២១ – ២២ ខែ សីហា) ខាងមុខនេះ មានបេក្ខជនទាំងអស់សរុបចំនួន ១០៣ ១១២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស ៕
ចុចអាន៖រឿងរ៉ាវទាក់ទង នាយ ចឺម