_medium.jpg)
- 2017-08-17 16:25:00
- ជីវិតតារា
មកស្គាល់បងប្អូនប្រុសទាំង២របស់ ដួង វីរៈសិទ្ធ កំពុងតែធ្វើឲ្យកក្រើកវិស័យសិល្បៈ
- 2017-08-17 16:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បងប្អូនប្រុសទាំង២របស់ ដួង វីរៈសិទ្ធ កំពុងតែធ្វើឲ្យកក្រើកវិស័យសិល្បៈ
ចន្លោះមិនឃើញ
កន្លងមកទស្សនិកជនប្រហែលជាមិនធ្លាប់ដឹងទេថាតារាចម្រៀង ដួង វីរៈសិទ្ធ មានបងប្អូនប្រុសពីរនាក់ទៀតកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ និងសារព័ត៌មាន។ តើបងប្អូនប្រុសទាំង២រូបនោះជាអ្នកណា?
ដើម្បីកុំឲ្យខាតពេលយូរថ្ងៃនេះ Sabay សុំធ្វើការបង្ហាញជូនប្រវត្តិត្រួសៗរបស់ ដួង វីរៈសិទ្ធ រួមទាំងបងប្អូនប្រុសទាំង២ ខាងក្រោមនេះទាំងអស់គ្នា៖
១/ ម៉ម សំនៀង ជាអ្នកអធិប្បាយព័ត៌មានដ៏ល្បីមួយរូបនៅទូរទស្សន៍បាយ័ន លោកបានចូលប្រលូកវិស័យនេះមុនដំបូងនៅឆ្នាំ២០០៩ ។ ប៉ុន្តែថ្មីៗនេះលោកបានវិវឌ្ឍន៍ខ្លួនក្លាយជាបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី "សំនៀងឯក ខារ៉ាប៉ាវ" នៅទូរទស្សន៍ បាយ័ន។ បច្ចុប្បន្ននេះលោកមានអាយុ ២៧ ឆ្នាំ។
២/ ដួង វីរៈសិទ្ធ មានឈ្មោះពិត ម៉ម វីរៈសិទ្ធ ជាតារាចម្រៀងមួយរូបនៅផលិតកម្មភ្លេងរីខត និងបេក្ខជនលេខ១ ក្នុងកម្មវិធី I am a Singer Cambodia ។ តារាចម្រៀងរូបនេះចូលសិល្បៈមុនដំបូងនៅឆ្នាំ ២០០៩ តាមការជំរុញ និងជួយជ្រោមជ្រែងពីឪពុកម្ដាយ ។ បច្ចុប្បន្ននេះ វីរៈសិទ្ធ មានអាយុ២៣ ឆ្នាំ។
៣/ ម៉ម ពេជ្ជរិទ្ធ ជាប្អូនប្រុសពៅរបស់ ដួង វីរៈសិទ្ធ សព្វថ្ងៃជាតារាចម្រៀងនៅក្រុម Smallworld Smallband ព្រមទាំងទទួលបានការគាំទ្រពីមិត្តយុវវ័យផងដែរ។ ពេជ្ជរិទ្ធ ចូលសិល្បៈមុនដំបូងក្នុងឆ្នាំ ២០១៤ បច្ចុប្បន្ននេះមានអាយុ ១៨ ឆ្នាំ។
គួរបញ្ជាក់ថា ឪពុក ដួង វីរៈសិទ្ធ គឺជាតន្រ្តីករ ដែលទើបតែទទួលមរណភាពកាលពីឆ្នាំ២០១៦កន្លងទៅ ឯអ្នកម្តាយគឺជាអ្នកចម្រៀងរបាំបុរាណ នៅខេត្តកំពត ៕
ចុចអាន៖ ដួង វីរៈសិទ្ធ
ចុចអាន៖ម្ដាយ ដួង វីរៈសិទ្ធ ច្រៀងចម្រៀងមួយបទជាមួយកូនប្រុសពៅ ពីរោះរណ្ដំតែម្ដង (វីដេអូ)