
- 2017-08-22 22:34:56
- វីដេអូ
ទៅលេងប្រាសាទដ៏ចំណាស់១របស់កម្ពុជា ជាមួយស្រីស្អាត វណ្ណៈ បូរមី (វីដេអូ)
- 2017-08-22 22:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងប្រាសាទដ៏ចំណាស់១របស់កម្ពុជា ជាមួយស្រីស្អាត វណ្ណៈ បូរមី (វីដេអូ)
ចន្លោះមិនឃើញ
ចង់ទៅលេងប្រាសាទ តែខ្ជិលទៅខេត្តសៀមរាបមែនទេ? សម្រាប់អ្នកចង់ទៅលេងប្រាសាទតែមិនចង់ធ្វើដំណើរឆ្ងាយអាចពិចារណាបាន គឺប្រាសាទ តាព្រហ្ម ខេត្តតាកែវ ជាប្រាសាទដែលមានវ័យចំណាស់មួយនៅប្រទេសកម្ពុជា។
បើធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅប្រាសាទតាព្រហ្ម (ទន្លេបាទី) តាមបណ្តោយផ្លូវជាតិលេខ២ គឺចំណាយពេលប្រមាណជា ៣០នាទីប៉ុណ្ណោះ។ ប្រាសាទនេះស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ អ្នកដែលចូលចិត្តដើរកម្សាន្តតំបន់ប្រាសាទបែបប្រវត្តិសាស្ត្រទាំងអស់មិនគួររំលងឡើយ ព្រោះនៅទីនោះមានប្រាង្គប្រាសាទដែលធ្វើអំពីថ្មភក់ មានក្បូរក្បាច់រចនាគួរឲ្យចង់ទស្សនា ថែមទាំងមានភាពស្ងប់ស្ងាត់ ស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរ ឬស្ដ្រេសជាមួយការងារ អាចសាកល្បងនៅទីនោះបាន។
ម៉្យាងវិញទៀតទៅទីនោះប្រិយមិត្តដែលចូលចិត្តការអាន កុំភ្លេចយកសៀវភៅដែលខ្លួនស្រលាញ់ទៅអានលើស្មៅក្រោមម្លប់ឈើក្បែរប្រាសាទ នោះអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ល្អថែមមួយកម្រិតទៀត។
ពិសេសជាងនេះទៅទៀតក្រៅពីប្រាសាទ លោកអ្នកក៏អាចសាកល្បងម្ហូបអាហារក្នុងតំបន់របស់អ្នកស្រុក ដែលមានតម្លៃសមរម្យ ធានាថាឆ្ងាញ់ត្រូវមាត់។ នៅចាំអីទៀត ចុងសប្ដាហ៍នេះបបួលមិត្តភ័ក្ដិទៅលេងប្រាសាទបំបាត់ស្ត្រេស និងគេចពីភាពអ៊ូអរក្នុងទីក្រុងទាំងអស់គ្នា៕