_medium.jpg)
- 2017-08-25 19:52:10
- ជីវិតតារា
ក្ដីប្រាថ្នាអតីត Freshie លេខ២ ប៉ងលើ ឈិត សុវណ្ណបញ្ញា បានសម្រេចហើយ
- 2017-08-25 19:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដីប្រាថ្នាអតីត Freshie លេខ២ ប៉ងលើ ឈិត សុវណ្ណបញ្ញា បានសម្រេចហើយ
ចន្លោះមិនឃើញ
អតីត Freshie ជយលាភីលេខ២ ជំនាន់ទី១៥ ឆ្នាំ២០១៦ លោក អ៊ុង ដេវីត បានសម្រេចក្ដីស្រមៃរបស់ខ្លួន ក្រោយពីប៉ងលើកញ្ញា ឈិត សុវណ្ណបញ្ញា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
អ៊ុង ដេវីត បានប្រាប់ Sabay ខ្លួនស្រឡាញ់ពេញចិត្ត និងចាត់ទុក ឈិត សុវណ្ណបញ្ញា ជា Idol ម្នាក់ មុនពេលចូលប្រលូកក្នុងវិស័យសិល្បៈ និងតែងតែមានកូនចិត្តមួយលួចស្រមៃថា ថ្ងៃណាមួយបើបានថតបទចម្រៀងជាមួយនាង មិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ។ ប៉ុន្តែក្ដីស្រមៃ និងការទន្ទឹងរង់ចាំមិនបានធ្វើឲ្យកំលោះសង្ហាររូបនេះខកបំណងឡើយ ទីបំផុតលោកបានសម្ដែងជាមួយនាងក្នុងបទ "ហេតុអ្វីស៊ូម្ល៉េះ" ។
“ពេលផលិតកម្មថោន ទាក់ទងមកខ្ញុំហើយប្រាប់ថា ថត MV ជាមួយបង ឈិត សុវណ្ណបញ្ញា ខ្ញុំសប្បាយចិត្តខ្លាំងណាស់បង ពេលហ្នឹងស្ទើរតែចង់ហោះ ព្រោះមិននឹកស្មានថាបានសម្ដែងជាមួយ Idol ដែលខ្ញុំតែងតែស្រមើស្រមៃតាំងពីនៅរៀនថ្នាក់វិទ្យាល័យមកម្ល៉េះបង"។ អ៊ុង ដេវីត ថ្លែងបញ្ជាក់។
គួរបញ្ជាក់ថា បន្ទាប់ពីចូលប្រលូកសិល្បៈបានជាង១ឆ្នាំមកនេះ អ៊ុង ដេវីត បានលេចមុខមាត់ក្នុងខ្សែភាពយន្តភាគ និងខ្នាតធំជាបន្តបន្ទាប់ មានដូចជារឿង"ឃុនឆាងឃុនផែន" រឿង"សន្យាជាតិមុន" រឿង "រាជិនីភូមិគ្រឹះ" និងជាច្រើនរឿងទៀត៕