
- 2017-09-07 23:19:53
- វីដេអូ
វីដេអូខ្លីជាង៣នាទី បង្កប់អត្ថន័យជ្រាលជ្រៅសម្រាប់បុណ្យភ្ជុំបិណ្ឌ(វីដេអូ)
- 2017-09-07 23:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លីជាង៣នាទី បង្កប់អត្ថន័យជ្រាលជ្រៅសម្រាប់បុណ្យភ្ជុំបិណ្ឌ(វីដេអូ)
ចន្លោះមិនឃើញ
ពិធីបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ហើយ ក្នុងនោះមានប្រជាជនខ្មែរជាច្រើនកំពុងសស្រាក់សស្រាំធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម និងមានខ្លះទៀត រៀបចំឆ្លៀតពេលទៅលេងលេងស្រុកកំណើតជួបជុំសាច់ញាតិ និងឪពុកម្ដាយ។ ក្រៅពីបង្ហាញជូនចម្រៀងល្បីៗសម្រាប់រដូវកាលនេះហើយ ថ្ងៃនេះ Sabay នឹងលើកយកវីដេអូខ្លីដែលពាក់ព័ន្ធនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌមកចែកជូនប្រិយមិត្តវិញម្តង។
វីដេអូខ្លីនេះ មានចំណងជើងថា "ភ្ជុំបិណ្ឌ១៥ថ្ងៃ" ដោយបង្ហាញពីជីវិតរបស់បុរសម្នាក់ផ្លាស់លំនៅមកនៅទីក្រុង និងគ្មានពេលវេលាគ្រប់គ្រាន់ទៅសួរសុខទុក្ខ គ្រួសារ ជាពិសេសឪពុកម្ដាយ។ ដោយសង្កត់ន័យទៅលើរដូវកាលភ្ជុំបិណ្ឌ ក្រុមយុវជនដែលផលិតរឿងនេះ បានរៀបរាប់ថា សារសំខាន់សម្រាប់រឿងខ្លី គឺចង់រម្លឹកឲ្យកូនៗទាំងឡាយគួរឆ្លៀតពេលទៅជួបឪពុកម្ដាយម្ដង ក្នុងរយៈ ពេលប្រមាណ១៥ថ្ងៃនេះ ដើម្បីកុំឲ្យមានភាពសោកស្ដាយដូចកុមារដែលបានបង់ម្ដាយទៅនោះ។
វីដេអូដែលមានរយៈពេលប្រមាណជាង៣នាទីនេះ និពន្ធ និងដឹកនាំ ដោយ លោក ម៉ូលីន ថត ដោយ គុណ កាត់ត និងសម្ដែងដោយលោក ធូ ដែលជាម្ចាស់បទ "ស្រលាញ់លេងបានហើយ" ដែលពួកគេទាំងនេះ សុទ្ធសឹងតែជាសមាជិកក្នុងក្រុមចម្រៀង RG Band។
សូមទស្សនាវីដេអូខាងក្រោម៖