
- 2017-09-12 20:03:28
- ជីវិតតារា
Jennifer Lawrence សរសើរសង្សារអាយុច្រើនជាងខ្លួន២១ឆ្នាំ មិនដាច់ពីមាត់
- 2017-09-12 20:03:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lawrence សរសើរសង្សារអាយុច្រើនជាងខ្លួន២១ឆ្នាំ មិនដាច់ពីមាត់
ចន្លោះមិនឃើញ
Jennifer Lawrence វ័យ ២៧ ឆ្នាំ បានសរសើរសង្សារខ្លួន លោក Darren Aronofsky វ័យ ៤៨ ឆ្នាំមិនដាច់ពីមាត់ ខណៈអ្នកទាំងពីរចូលរួមផ្សព្វផ្សាយរឿង "Mother!” នៅក្នុងមហោស្រពភាពយន្ដ Toronto International Film Festival កាលពីចុងសប្ដាហ៍។
នាងបានប្រាប់សារព័ត៌មាន Entertainment Tonight ថា៖ "គាត់ពិតជាពូកែខ្លាំង សភាវគតិគាត់ពិតជាមិនធម្មតា។"
តារាសម្ដែងរូបនេះបានបញ្ជាក់ថា រឿងនេះគឺពិតជាពិបាកថតបំផុតសម្រាប់នាង បើប្រៀបធៀបទៅនឹងរឿងមុនៗ។ នាងត្រូវសម្ដែងតម្រូវតាមសាច់រឿង ដែលវាពិតជាសាហាវខ្លាំង បើសិនជាអ្នកបានមើលរឿងនេះ អ្នកប្រាកដជាយល់ ព្រោះនាងសម្ដែងជាតួអង្គម្នាក់ ទៅកន្លែងមួយដែលមនុស្សធម្មតាមិនគួរទៅទាល់តែសោះ។
មិនត្រឹមតែប៉ុណ្ណោះ នាងនៅតែសរសើរអ្នកដឹកនាំរឿងដែលជាសង្សារនាងនេះមិនឈប់ថា លោកពិតជាពូកែខ្លាំងនូវរាល់កិច្ចការដែលលោកធ្វើ មិនថាជាគំនិត ឬការងារលក្ខណៈសិល្បៈនោះទេ។
ចំណែកលោក Darren វិញក៏សរសើរសង្សារខ្លួនដែរថា Jennifer Lawrence ពូកែខ្លាំង ហើយទាំងហៅនាងថា "អ្នកមានទេពកោសល្យប្រចាំជំនាន់ម្នាក់"។ ពេលសាកសួរពីបញ្ហាធ្វើការជាមួយគ្នាវិញ អ្នកដឹកនាំរូបនេះឆ្លើយតបថា មិនមានប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរនោះទេ។
ក្នុងរឿង "Mother!” Jennifer Lawrence សម្ដែងជាតួអង្គប្រពន្ធរបស់អ្នកសរសេរកំណាព្យម្នាក់ ដែលសម្ដែងដោយលោក Javier Bardem។ ពួកគេបានរស់នៅផ្ទះមួយយ៉ាងមានសេចក្ដីសុខជាមួយគ្នា ប៉ុន្ដែអ្វីៗត្រូវប្រែប្រួលនៅពេលដែលជនមិនធ្លាប់ស្គាល់ពីររូបបានបង្ហាញខ្លួននៅផ្ទះនោះ ដែលសម្ដែងដោយលោក Ed Harris និង Michelle Pfeiffer។
ភាពយន្ដនេះទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកវិភាគរឿងល្បីៗជាច្រើនរូប ហើយថែមទាំងនិយាយថា នេះគឺរឿងមួយដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកនិយាយពីវារាប់ឆ្នាំ។
រឿង "Mother!” នេះនឹងចាប់ដាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃស្អែកនេះហើយ៕
អញ្ចឹងមកមើល Trailer ទាំងអស់គ្នា៖
អានអត្ថបទ៖