
- 2017-09-19 19:50:00
- ជីវិតតារា
ហង្ស ម៉ារីនី ចាប់ដៃជាមួយតារាប្រុសម្នាក់ ដើរលើជំហានថ្មី
- 2017-09-19 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្ស ម៉ារីនី ចាប់ដៃជាមួយតារាប្រុសម្នាក់ ដើរលើជំហានថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង ហង្ស ម៉ារីនី ដែលបានប្រកាសផ្អាកទទួលថតភាពយន្តផ្សេងៗ កាលពីកណ្ដាលឆ្នាំ ២០១៧ កន្លងទៅ បានប្រាប់ Sabay ថា នាពេលថ្មីៗនេះ នាងបានចាប់ដៃគូរជាមួយសិល្បករម្នាក់ ដើម្បីផលិតបទចម្រៀងវិញម្ដង។
ម៉ារីនី បញ្ជាក់ថា តារាប្រុសនោះគឺ លោក អ៊ែររាជ ដែលអ្នកសិល្បករចម្រៀងរ៉េប និងជាអ្នកនិពន្ធបទភ្លេងមួយរូបប្រចាំប្រទេសកម្ពុជា ហើយការចាប់ដៃគូរនេះទៀតសោត គឺធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យចម្រៀងតែងនិពន្ធថ្មីរបស់ខ្មែរ។
ដោយសុំលាក់ចំណងជើង ម៉ារីនី បង្ហើបថា រូបនាង និង អ៊ែររាជ បានរួមគ្នានិពន្ធទំនុកភ្លេង និងទំនុកច្រៀងរួចរាល់ហើយ នៅឡើយតែថតសំឡេង និងត្រៀមចេញជា Audio នៅក្រោយឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ។ នាងបន្ថែមថា បទដំបូងបំផុតនេះ គឺជាចម្រៀងបែបស្នេហាយុវវ័យ ដែលមានលាយឡំចង្វាក់រ៉េប និងទំនុកច្រៀងបែប ចែចង់បន្តិចបន្តួចពីភាគីខាងប្រុស៕
ចុចអាន៖ ជុំវិញរឿងរ៉ាវ ហង្ស ម៉ារីនី
ចុចអាន៖ ព័ត៌មានសិល្បៈថ្មីបំផុត