_medium.jpg)
- 2017-11-04 19:36:46
- ជីវិតតារា
ដេនី ក្វាន់ បង្ហាញភាពផ្អែមល្ហែមជាមួយបុរសប្លែកមុខលើកដំបូង ក្នុងថ្ងៃបុណ្យអុំទូក
- 2017-11-04 19:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេនី ក្វាន់ បង្ហាញភាពផ្អែមល្ហែមជាមួយបុរសប្លែកមុខលើកដំបូង ក្នុងថ្ងៃបុណ្យអុំទូក
ចន្លោះមិនឃើញ
កន្លងមកសាធារណជនពុំធ្លាប់ឃើញមុខមាត់គូស្នេហ៍ស្រីស្អាតសិចស៊ី ដេនី ក្វាន់ ឡើយ។ ប៉ុន្តែថ្ងៃឈប់សម្រាកបុណ្យអុំទូករយៈពេល៣ ថ្ងៃនេះនាង បានបង្ហាញភាពផ្អែមល្ហែមជាមួយបុរសប្លែកមុខម្នាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងដំណើរកម្សាន្ត១នៅកោះឋានសួគ៌ជាលើកដំបូង។
យោងតាមទំព័ហ្វេសប៊ុកឈ្មោះ Chann Makara បានភ្ជាប់សារ និងរូបថតផ្អែមល្ហែមជាមួយ ដេនី ក្វាន់ ថា៖"សម្រាកលំហែកាយជាមួយ My Honey នៅកោះឋានសួគ៌ Holiday have time to relax at paradise Island with my honey "។
ក្រោយពីបានឃើញ បុរសឈ្មោះ Chann Markara បង្ហោះសារ និងប្រើពាក្យផ្អែមល្ហែមបែបនេះ ដេនី ក្វាន់ ក៏បាន Share បន្តដោយសរសេរថា"ពេលខ្លះទោះរវល់យ៉ាងណាក៏ដោយក៏ត្រូវមានពេលវេលាផ្ទាល់ខ្លួនដែរ♥️ "។
ជុំវិញការបង្ហោះរូប និងប្រើពាក្យពេចន៍ផ្អែមល្ហែមខាងលើនេះមិនដឹងថា ដេនី ក្វាន់ និងបុរសម្នាក់ហ្នឹងជាគូស្នេហ៍នឹងគ្នាឬយ៉ាងណានោះទេ ព្រោះសាមីខ្លួនមិនអាចសុំការបកស្រាយបានឡើយ ដោយទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន៕