
- 2017-11-15 19:45:41
- ជីវិតតារា
មិនឲ្យចាញ់ Selena ប្រទះឃើញ The Weeknd ចេញទៅក្រៅជាមួយសង្សារចាស់
- 2017-11-15 19:45:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឲ្យចាញ់ Selena ប្រទះឃើញ The Weeknd ចេញទៅក្រៅជាមួយសង្សារចាស់
ចន្លោះមិនឃើញ
កាលពីជិតពីរសប្ដាហ៍មុន ព័ត៌មានដែលទាក់ទងនឹង Selena Gomez និង The Weeknd ចែកផ្លូវគ្នាត្រូវបានប្រកាសជាសាធារណៈ។ Selena ត្រូវគេប្រទះឃើញចំណាយពេលជាមួយអតីតសង្សារ Justin Bieber យ៉ាងស្និទ្ធស្នាល។
The Weeknd មើលទៅដូចជាយកលំនាំតាម Selena និង Justin ដោយមករួបរួមជាមួយសង្សារចាស់វិញ។ កាលពីយប់មិញនេះ តារារូបនេះត្រូវគេប្រមាញ់រូបថតបាន ក្រោយពេលចាកចេញពីផ្ទះរបស់សង្សារចាស់តារាម៉ូដែល Bella Hadid នៅទីក្រុង New York ដោយបានចំណាយពេល ៣ ទៅ ៤ ម៉ោងនៅទីនោះ។ រឿងនេះបានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង។
Bella ក៏ត្រូវគេថតរូបបាននៅថ្ងៃនោះដែរ ប៉ុន្តែក្នុងពេលមុនបន្តិច ដោយស្លៀកពាក់អាវយឺតសពីខាងក្នុង និងឈុតខោវប៊យពីខាងក្រៅ។
តារាម៉ូដែលរូបនេះបាននិយាយពីអតីតសង្សារ The Weeknd កាលពីខែកុម្ភៈ ក្រោយទំនាក់ទំនងសេ្នហារបស់ The Weeknd និង Selena ប្រកាសជាសាធារណៈ នាងថា ៖ "ខ្ញុំនៅតែគោរពគាត់ ហើយនៅតែស្រលាញ់គាត់។ ពេលខ្លះអ្នកមានអារម្មណ៍ពិបាកចិត្តចំពោះរឿងនេះ ឬដោះស្រាយបញ្ហានេះតាមវិធីផ្សេង ក៏ប៉ុន្តែចុងបញ្ចប់ អ្នកនឹងមិនចង់បំផ្លាញស្ពានដែលខិតខំសាងសង់ទាំងលំបាកនោះទេ"។ ពួកគេបានឈប់ Follow គ្នាទៅវិញទៅមកលើបណ្ដាញសង្គម Instagram ក៏ប៉ុន្ដែកាលពីដើមខែឧសភា Bella បានចុច Like រូបភាពមួយរបស់ The Weeknd ក្រោយមកក៏ Unlike ទៅវិញ៕
អានអត្ថបទ៖