_medium.jpg)
- 2017-11-19 21:18:12
- ជីវិតតារា
ចូលរួមត្រេកអរ! យូ ឌីស្កូ បានចូលសម្ដែងរឿងវិញហើយ
- 2017-11-19 21:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ! យូ ឌីស្កូ បានចូលសម្ដែងរឿងវិញហើយ
ចន្លោះមិនឃើញ
មុននេះបន្តិចកញ្ញា ទឹម រដ្ឋា បានបង្ហោះពាក្យពេចន៍ និងរូបថតប៉ុន្មានសន្លឹកនៅលើទំព័រហ្វេសប៊ុកថា យូ ឌីស្កូ បានវិលត្រលប់មកថតរឿងភាគឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ វិញហើយ ក្រោយពីអាក់ខានសម្ដែងរយៈពេលប៉ុន្មានខែ ដោយសារជំងឺធ្វើទុក្ខខ្លាំង។
តារាបង្ហាញម៉ូដ និងសម្ដែងខាងលើបន្តថា៖" ទីបំផុតបង ស្កូ បានវិលត្រលប់មករួមការងារជាមួយពួកយើងសារជាថ្មីវិញហើយ តែគាត់ស្រកគីឡូច្រើនណាស់ ហើយមើលទៅក៏មិនសូវមានកម្លាំងដែរ ចឹងនាងខ្ញុំសូមជូនពរឲ្យបងជាដាច់ពីជំងឺ និងមានសុខភាពល្អឡើងវិញ ហើយឆាប់មានសាច់ឈាមស្រស់ថ្លាឡើងវិញណាបង"។
តារាសម្តែង យូ ឌីស្កូ ធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗដោយជំងឺ ទឹកនោមប្រៃ ខូចក្រលៀន និងកម្រិតឈាមឡើងខ្ពស់កាលពីថ្ងៃទី ២៦ ខែកញ្ញា កន្លងទៅនៅមន្ទីរពេទ្យ កេតុមាលា៕
អ្នកសិល្បៈ៦រូបបង្ហាញមុខកូនប្រពន្ធទាំងគ្មានដំណឹងរៀបការ