
- 2017-11-23 00:22:39
- ជីវិតតារា
នៅ សុនីតា បោះចោលឱកាសព្រោះបញ្ហាសុខភាព
- 2017-11-23 00:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ សុនីតា បោះចោលឱកាសព្រោះបញ្ហាសុខភាព
ចន្លោះមិនឃើញ
ជំងឺខ្វះជាតិស្ករ កំពុងកើតមានឡើងចំពោះតារាសម្ដែងរូបស្រស់ កញ្ញា នៅ សុនីតា។ ព្រោះតែបញ្ហាសុខភាពនេះធ្វើឲ្យមហាជនមិនសូវបានទស្សនាទេពកោសល្យសម្ដែង ទាំងកាយវិការ និងទឹកមុខដ៏ស្រទន់របស់កញ្ញាឡើយ។
តារាសម្ដែងស្រស់សោភា នៅ សុនីតា ប្រាប់ Sabay ថា នាងមិនរើសអើងការងារទេ តែនាងខ្លាចបំពេញការងារមិនបានល្អ ហើយធ្វើឲ្យខាតប្រយោជន៍ទាំងកញ្ញា និងក្រុមហ៊ុន ព្រោះជាញឹកជាប់នាងតែងតែអស់កម្លាំង ងងឹតមុខក្អួត នៅពេលហត់នឿយ។ នាងមិនហ៊ានចុះកុងត្រាថតខ្សែភាពយន្តភាគណាដែលមានទៅដល់ ៤៥ ទៅ៥០ភាគនោះទេ ។
នៅ សុនីតាថា «បញ្ហា ទី១ខ្ញុំ មានជំងឺខ្វះជាតិស្ករ ពេលខ្ញុំសម្ដែងច្រើន ធ្វើឲ្យខ្ញុំងងឹតមុខ ក្អួត អញ្ចឹងទៅខ្ញុំហ៊ានទទួលរឿងភាគខ្លីដែលមានត្រឹម៣០ ទៅ៣៥ភាគ ខ្ញុំថតបាន តែបើច្រើនខ្ញុំមិនហ៊ានទេ! ព្រោះវាត្រូវចំណាយពេលយូរ។ ពេលខ្ញុំមានបញ្ហាទៅ ខាតពេលវេលាក្រុមផលិតករ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថា ស្ដាយការងារខ្ញុំបោះបង់ការងារច្រើនណាស់ តែធ្វើយ៉ាងម៉េចបើសុខភាពយើងមិនសូវល្អ»។
កញ្ញា នៅ សុនីតា បញ្ជាក់ថា ជារៀងរាល់ព្រឹក នាងត្រូវញ៉ាំកាល់ស្យ៉ូម ព្យាយាមគេង និងញ៉ាំឲ្យបានគ្រប់គ្រាន់ និងមិនធ្វើការឲ្យហួសកម្លាំង ព្រោះដើម្បីឲ្យមានសុខភាពល្អឡើងវិញ។ ស្រីស្អាត នៅ សុនីតា ទើបតែត្រលប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីថ្មីៗនេះ។ បច្ចុប្បន្នការងារដែលនាងមាន គឺថតចម្រៀងកាយវិការ៕